អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​«​សប្ដាហ៍ vivo» ដែល​ទើប​បញ្ចប់​ថ្មីៗ បាន​ជំរុញ​ឲ្យ​ប្រជាប្រិយភាព​របស់ S1Pro កើនឡើង​គួរ​ឲ្យ​កត់សម្គាល់
02, Mar 2020 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​vivo នឹង​បន្ត​កម្មវិធី​ប្រូ​ម៉ូ​សិន​«​សប្ដាហ៍ vivo» រហូតដល់​ថ្ងៃទី ១០ ខែមីនា បន្ទាប់ពី​មាន​សំណូមពរ​ជាច្រើន​ហូរហែ ពី​ម្ចាស់​ហាង​ដែលមាន​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល S1Pro ជាពិសេស​អតិថិជន​ដែល​បាន​ខកខាន​ឱកាស ប្រូ​ម៉ូ​សិន​សប្ដាហ៍ vivo រយៈពេល​ប្រាំពីរ​ថ្ងៃ ដែល​ទើបតែ​បញ្ចប់​ម្សិលមិញ​នេះ​។​
 
​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo និង​ក្រុមហ៊ុន Smart បាន​សហការគ្នា ដើម្បី​ផ្តល់ជូន​ស៊ីម​កាត​តម្លៃ ៥៤​ដុល្លារ សម្រាប់​បងប្អូន​ដែល​បាន​ជាវ​ទូរ​សព្ទ​ដៃ​ម៉ូ​ឌែ​ល​ត្រកូល Y ក្នុងអំឡុងពេល ១០ ថ្ងៃ​ដូចគ្នានេះ​ដែល ពោលគឺ​ពីថ្ងៃ​ទី ១ ខែមីនា​នេះ ដល់​ថ្ងៃទី​១០ ខែមីនា ខាងមុខនេះ​។​
 
​សូមបញ្ជាក់ថា​រាល់​ការ​ជាវ​ម៉ូ​ឌែ​ល S1Pro ក្រុមហ៊ុន vivo នៅតែ​បន្ត​បញ្ចុះតម្លៃ​ជូន ៣០​ដុល្លារ​ក្នុង ១​គ្រឿង កាដូ​បន្ថែម និង​ពិសេស​ទទួលបាន​បណ្ណ​ធានា​អេក្រង់ រយៈពេល​ពេញ​១​ឆ្នាំ ដដែល​។​
​ខាងក្រោម​នេះ ជា​លក្ខខណ្ឌ​មួយចំនួន សម្រាប់​អតិថិជន​ម៉ូ​ឌែ​ល​ត្រកូល Y ត្រូវបំពេញ ដើម្បី​ប្តូរ​យក​ស៊ីម​កាត Smart តម្លៃ ៥៤ ដុល្លារ​៖
 
•​ ​លោកអ្នក​គ្រាន់តែ​យក​ប័ណ្ណ​ប្តូរ​ស៊ីម​កាត និង IMEI ទូរ​សព្ទ​ដែល​លោកអ្នក​បាន​ជាវ ទៅកាន់  Smart Shop ណាមួយ ដើម្បី​ទទួលបាន​ស៊ីម​កាត Smart តម្លៃ ៥៤ ដុល្លារ រួម​ជាមួយនឹង​គម្រោង Smart ធំ​ហ្ម៎ង រយៈពេល ១២ សប្តាហ៍ ។​
•​ ​កម្មវិធី​យក​ប័ណ្ណ​ប្តូរ​ស៊ីម​កាត និង IMEI ទូរ​សព្ទ​ដែល​លោកអ្នក​បាន​ជាវ ទៅ​ប្តូរ​យក​ស៊ីម​កាត SMART មាន​ប្រសិទ្ធិភាព​តែ​ក្នុងអំឡុងពេល​ប្រ​ម៉ូ​សិន ពីថ្ងៃ​ទី ០១ ដល់​ថ្ងៃទី ១០ កុម្ភៈ តែប៉ុណ្ណោះ​។ ហួស​កាល​ផុតកំណត់ ប័ណ្ណ​នឹងត្រូវ​ទុកជា​អសារ​បង់ ហើយ​មិនអាច​ប្ដូរ​យក​ស៊ីម​កាត Smart បានឡើយ​។​
•​ ​ប័ណ្ណ​ប្តូរ​ស៊ីម​កាត មិនអាច​ប្តូរ​យក​ទឹកប្រាក់​បានជា​ដាច់ខាត​។​
•​ ​ក្រុមហ៊ុន​មាន​សិទ្ធិ​កែប្រែ​កម្មវិធី​នេះ ប្រសិនបើ​ចាំបាច់ ដោយ​ពុំ​ចាំបាច់​ជម្រាប​ព័ត៌មាន​ទុកជាមុន​។​
 
​ប្រសិនបើ​មាន​ចម្ងល់ សូម​សាកសួរ​ម្ចាស់​ហាង​ផ្ទាល់ ដើម្បី​បាន​ជ្រាប​ជា​លម្អិត​អំពី​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​ទទួលបាន​ស៊ីម​កាត Smart៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com