ONE Championship
កីឡាជាតិ
ជាតិ
ជើងខ្លាំង៥រូបដែលឈ្នះនៅ ONE: KING OF THE JUNGLE អាចប៉ះអ្នកណាទៀត?
× សង្វៀន Singapore Indoor Stadium នៅសិង្ហបុរីកាលថ្ងៃទី ២៨ ខែកុម្ភៈ កន្លងទៅ ONE Championship បានរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដែលគេដាក់ឈ្មោះថា ONE: KING OF THE JUNGLE។ កីឡាករ-កីឡាការិនីខ្លះបានបង្ហាញភាពទាក់ទាញតាមរយៈក្បាច់និងចង្វាក់ប្រកួត ហើយអ្នកខ្លះទៀងបង្ហាញអំពីសមត្ថភាពដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់នៅ World Championship នាពេលខាងមុខ។ ខាងក្រោមនេះជាកីឡាករកីឡាការីកំពូលចំនួន ៥ រូបដែលអាចនឹងប៉ះជើងខ្លាំងៗមួយចំនួននាការប្រកួតបន្ទាប់របស់ខ្លួន។
Janet Todd
ដោយប្រើរយៈពេលមួយឆ្នាំមិនអាចដណ្ដើមខ្សែក្រវាត់ពីម្ចាស់ខ្សែក្រវាត់ពី Stamp Fairtex ក្នុងការប្រកួតក្បាច់មួយថៃ Janet Todd ឬ JT បានបង្កើតភាពភ្ញាក់ផ្អើលដើម្បីយកឈ្នះតារាថៃក្នុងការដណ្ដើមខ្សែក្រវាត់ ONE Atomweight Kickboxing World Title វិញម្ដងក្នុងជំនួបសងសឹក។ ម្ចាស់ខ្សែក្រវាត់ថ្មី Todd បានដាក់គោលដៅច្បាស់លាស់មួយខណៈ Stamp ត្រូវការការពារខ្សែក្រវាត់របស់ខ្លួន។ បែបណាកីឡាការិនីសញ្ជាតិន័រវេស Anne Line Hogstad ឬ ហៅ “Ninja” ជាដៃគូដ៏សក្ដិសមដើម្បីជួប JT។ កីឡាការិនីដែលយកឈ្នះ Alma Juniku ក្នុងការបង្ហាញខ្លួនដំបូងរូបនេះមានបច្ចេកទេសខ្ពស់ចំពោះក្បាច់គុនមួយថៃ។ “Ninja” ធ្លាប់ឈ្នះខ្សែក្រវាត់ Norwegian kickboxing Championship ចំនួន៣ដង និង Scandinavian kickboxing Championship ចំនួន២ដង។ ដូច្នេះវាជារឿងល្អនិងសុំាទៅនឹងរេញទៅហើយ។ Hogstad ជាកីឡាការិនីមានស្នៀតល្អមួយដែលអាចប៉ះម្ចាស់ខ្សែក្រវាត់ថ្មីនាពេលខាងមុខបាន។
Tiffany Teo
Tiffany “No Chill” Teo លំបាកបន្តិចនៅទឹកដំបូងពេលតតាំងនឹង Ayaka Miura ប៉ុន្តែរូបគេអាចបញ្ចប់កីឡាការិនីជប៉ុនត្រឹម ១៥ វិនាទីចុងក្រោយមុនបញ្ចប់ទឹកទី៣។ គេជាកីឡាការិនីបេក្ខភាពទៅដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Championship។ Teo អាចនឹងជួប “The Panda” Xiong Jing Nan នៅថ្ងៃប្រកួតបន្ទាប់។ Xiong ធ្លាប់វ៉ៃ Teo ឲ្យសន្លប់កាលខែមករា ឆ្នាំ ២០១៨។ បែបណាក្ដី កីឡាការិនីសិង្ហបុរី អាចនឹងប៉ះ Xiong ក្នុងជំនួបសងសឹកនៅថ្ងៃណាមួយ។ “No Chill” កាន់តែមានការប្រកួតប្រសើរឡើងនិងកំពុងសម្លឹងមើលការប្រកួតដណ្ដើមខ្សែក្រវាត់ strawweight នៅថ្ងៃអនាគតដ៏ខ្លី។
Troy Worthen
ជ័យជម្នះលើកទី៣នៅសង្វៀនលំដាប់ពិភពលោក ONE Championship បានធ្វើឲ្យ Troy “Pretty Boy” Worthen ក្លាយជាបេក្ខភាពមួយរូបទៅដណ្ដើមខ្សែក្រវាត់ bantamweight។ Pretty Boy គ្រប់គ្រងការប្រកួតបានល្អនៅពេលយកឈ្នះ Mark “Tyson” Fairtex Abelardo។ កូនសិស្សមកពី Evolve បានបានបង្កើនកំណត់ត្រាឈ្នះរហូតដល់ ៧-០និងមានអាវុធគ្រប់គ្រាន់ដើម្បីប្រជែងខ្សែក្រវាត់។ Worthen គ្រោងនឹងចូលរួមប្រជែងខ្សែក្រវាត់ World Title នៅថ្ងៃអនាគត ហើយបើសិនអាចយកឈ្នះ Yusup “Maestro” Saadulaev រឹតតែពិសេស។ កីឡាករសញ្ជាតិរុស្សី Yusup បានទទួលជ័យជម្នះ៥លើកចុងក្រោយក្នុងទម្ងន់ bantamweight ហើយក៏ជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ទម្ងន់ខាងលើពី Bibiano “The Flash” Fernandes ទៀតផង។ ទាំង Worthen និង Yusup ត្រូវសំលៀងក្បាច់នៅលើក្ដាររេញរបស់ខ្លួនក្នុងដៅយកជ័យនាពេលខាងមុខ។ បើសិនអ្នកណាឈ្នះ នោះអាចនឹងទៅជួបដណ្ដើមខ្សែក្រវាត់ពី “The Flash” ជាមិនខាន។
Denice Zamboanga
កីឡាការិនី Denice “The Menace Fairtex” Zamboanga ត្រូវបានគេចាត់ទុកថាជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ World Title ក្រោយឈ្នះ Mei “V.V.” Yamaguchi។ កីឡាការិនីមកពីក្លិប Fairtex បានធ្វើឲ្យកីឡាការិនីជប៉ុនឈឺចាប់ចាប់ពេលផ្ដួល និង ប្រើកណ្ដាប់ដៃបានល្អរហូតដល់ឈ្នះពិន្ទុជាឯកច្ឆន្ទ។ បន្ទាប់ពីឈ្នះការប្រកួត លោកប្រធាននិងជានាយកប្រតិបត្តិរបស់ ONE Championship លោក Chatri Sityodtong បានបង្ហើបឲ្យដឹងថាកីឡាការិនីហ្វីលីពីនទំនងជួបម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Title កីឡាការិនី “Unstoppable” Angela Lee។ Zamboanga ត្រូវតែផ្ដោតលើជំនាញចាប់ផ្ដួលដើម្បីក្រសោបយកជ័យជម្នះលើកីឡាការិនីសិង្ហបុរី។ ប៉ុន្តែអ្វីដែលរូបគេធ្វើបានល្អទល់នឹង Yamaguchi អាចការពារក្បាច់វាយក្នុងជំហរដេក។ រឿងគួរភ្ញាក់ផ្អើលនឹងកើតឡើងបើសិនពួកគេបានពើបប្រទះគេគ្នាដូចការរំពឹងទុក។
Ritu Phogat
Ritu Phogat ឬ រហស្សនាមថា “The Indian Tigress” បានបង្កើតកំណត់ត្រាឈ្នះ ២ដងជាប់គ្នាក្នុងអាជីពគុនចម្រុះបន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាការិនី “Miss Red” Wu Chiao Chen។ កីឡាការិនីរូបនេះគ្រប់គ្រងការប្រកួតបានល្អ និងក្លាយជានិមិត្តរូបម្នាក់របស់ឥណ្ឌា ហើយកំពុងត្រៀមខ្លួនដើម្បីឈានជើងបោះទៅឆ្ងាយថែមទៀត។ Ritu Phogat ទំនងនឹងជួបកីឡាការិនីដែលទើបត្រូវដំឡើងពីកម្មវិធី Rich Franklin’s ONE Warrior Series គឺ Nyrene “Neutron Bomb” Crowley ដែល គេគិតថាជាគូប្រជែងដ៏ជក់ចិត្តមួយ។ Crowley អាចថាមានកម្រិតប្រហាក់ប្រហែលកូនសិស្សមកពី Evolve។ ប៉ុន្តែបើជួបគ្នាមែនកីឡាការិនីទាំងពីរច្បាស់ជាប្រកួតល្អមើលក្នុងជំហរដេកជាមិនខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com