ជាតិ
ទូតជប៉ុន លើកទឹកចិត្តប្រជាជនកម្ពុជា ទៅទស្សនាការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅជប៉ុន លោកឯកអគ្គរាជទូតជប៉ុន មិកាមិ ម៉ាសាហ៊ីរ៉ូ ខាងស្ដាំដៃ (រូបពីស្ថានទូតជប៉ុន)
× ភ្នំពេញ៖ លោក ឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងលើកទឹកចិត្តប្រជាជនកម្ពុជា ឱ្យទៅទស្សនាប្រទេសជប៉ុននៅក្នុងឆ្នាំនេះ ក៏ដូចជាទៅទស្សនាការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសដែលស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជថ្មី នៃសករាជ “Reiwa” ក្នុងថ្ងៃតែមួយនឹងពិធីបុណ្យជាតិជប៉ុន កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
នាស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងបន្តថា ប្រទេសកម្ពុជានិងជប៉ុន ប្ដេជ្ញាខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបន្តពង្រឹងទំនាន់ទំនងទ្វេភាគី នៅក្នុងសករាជថ្មីនៃ “Reiwa” ដោយយកទំនុកចិត្ត និងកិច្ចសហការដែលត្រូវបានបង្កើតឡើងក្នុងសករាជ “Heisei” ធ្វើជាមូលដ្ឋាន។
សូមបញ្ជាក់ថា ឆ្នាំ២០២០នេះ ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃការរៀចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅទីក្រុងតូក្យូ ដែលប្រារព្ធឡើងនាខែកក្កដា និងសីហា ខាងមុខ៕
Tag:
បុណ្យជាតិ
ជប៉ុន
ព្រះចៅអធិរាជ
ចម្រើនព្រះជន្ម
© រក្សាសិទ្ធិដោយ thmeythmey.com