ជាតិ
ព្រះមហាក្សត្រ
សង្គមជាតិ
ព្រះមហាក្សត្រ យាង​សួរសុខទុក្ខ និង​ប្រទាន​អំណោយ​ដល់​ពលរដ្ឋ និង​សិស្ស នៅ​ស្រុក​មេសាង​
02, Mar 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី មាន​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​ប្រជានុរាស្ត្រ ដោយបាន​យាង​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ព្រះរាជទាន​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង​៦០០​គ្រួសារ​និង​សិស្ស​៤០០​នាក់ នៅ​ស្រុក​មេសាង ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​២ មីនា ឆ្នាំ​២០២០ ។


 
​ក្នុងចំណោម​ពលរដ្ឋ​ក្រីក្រ​ជាង​៦០០​គ្រួសារ​នេះ ទទួលបាន​ព្រះរាជ​អំណោយ ជា​ថវិកា​១០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម​។ ក្រៅពីនេះ ទទួលបាន​ចំណីអាហារ​និង​សម្លៀកបំពាក់​មួយចំនួន​។ 
 
​ព្រះមហាក្សត្រ ក៏​សព្វព្រះទ័យ​ផ្ដល់​ព្រះរាជ​អំណោយ​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​ក្រុមគ្រូពេទ្យ​ជិត​២០​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន សម្លៀកបំពាក់ សារុង អាវយឺត អាវ​រងារ រួមទាំង​ភួយ និង​ថវិកា ១០​ម៉ឺន​រៀល​។ រីឯ​សិស្សានុសិស្ស​ប្រមាណ​៤០០​នាក់ ទទួលបាន​អាហារ​សម្រាប់​សម្លៀកបំពាក់ ថវិកា​៥០០០​រៀល និង​សម្ភារ​សិក្សា​មួយចំនួន​ផង​៕ 




Tag:
 ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com