ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ដើមឈើនៅឧទ្យានកាកបាទក្រហមសៀមរាបមានអាយុ២១ឆ្នាំហើយ
03, Mar 2020 ,
8:39 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ សាធារណជនច្បាស់ជាធ្លាប់បានឃើញហើយនូវដើមឈើតូចធំអមសងខាងលើកំណាត់ផ្លូវហ្សាលដឺហ្គោល ឆ្ពោះទៅប្រាសាទអង្គរវត្ត។ នៅទីនោះ ត្រូវបានគេឱ្យឈ្មោះថា «ឧទ្យានសហស្សវត្សរ៍កាកបាទក្រហម» និងមកដល់ពេលនេះដើមឈើនៅទីនោះមានអាយុ២១ឆ្នាំហើយ។
ឧទ្យានសហស្សវត្សរ៍កាកបាទក្រហម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ និងត្រូវប្រារព្ធពិធីដាំនៅថ្ងៃទី ៨ ឧសភា ដើម្បីអបអរទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ១៩៩៩ នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «ពិភពលោកហ៊ានសុបិន»។ នៅពេលនោះ សម្ដេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទ្រង់យាងជាព្រះរាជាធិបតី, សម្ដេច ហ៊ុន សែន និងលោកជំទាវ ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។ ដើមឈើដែលដាំនៅពេលនោះមាន ២ពាន់ដើម ដែលមានកូនឈើគគីរ និងឈើទាល នៅលើផ្ទៃជាង៤ហិកតា ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ មកដល់ពេលនេះ ដើមទាំងនោះមានអាយុ២១ឆ្នាំហើយ ដែលបង្កើតជាម្លប់ សោភ័ណភាពស្រស់ស្អាត និងភាពទាក់ទាញ។
នៅថ្ងៃទី១៨ កុម្ភៈ សាខាកាកបាទក្រហមខេត្តសៀមរាបបានរៀបចំពិធីអបអរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) ដោយមានការសម្អាតបរិស្ថានក្នុងឧទ្យាននេះ។ ក្នុងពិធីនៅពេលនោះ លោកស្រី ទាង អៀង ទៀ សីហា ប្រធានកាកបាទក្រហមខេត្ត បានអំពាវនាវឱ្យយុវជនទាំងអស់ ត្រូវបានបន្តការថែរក្សាឧទ្យាននេះដើម្បីប្រយោជន៍សម្រាប់បរិស្ថាននៅកម្ពុជា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឧទ្យានសហស្សវត្សរ៍កាកបាទក្រហម
ព្រៃឈើ
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម