COVID-19
អន្តរជាតិ
​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រទេស​ទី​៧០​ដែល​តេស្ត​ឃើញ​អ្នក​ឆ្លង COVID-19
02, Mar 2020 , 11:47 pm        
រូបភាព
ដោយ: រួបរួម
ក្រសួងសុខាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃ​ចន្ទ​នេះ បាន​អះអាង​ពី​ការ​ពិនិត្យឃើញ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស (COVID-19) ករណី​ដំបូង​នៅក្នុង​ប្រទេស​របស់ខ្លួន​។ យោងតាម​ការផ្សាយ​រប​ស់ CNN អ្នកជំងឺ​ជា​បុរស​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ផ្ទាល់ ដែល​ទើប​វិលត្រឡប់​ពី​អ៊ីរ៉ង់ និង​ឆ្លងកាត់​តាម​បា​រ៉ែ​ន​។​



​ករណីនេះ នាំ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ក្លាយជា​ប្រទេស​ទី​៧០​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19​។ ករណី​នៅ​ចិន ត្រូវបាន​រាប់បញ្ចូល​ទាំង​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ រីឯ​ចក្រភព​អង់គ្លេស មាន​ករណី​នៅ​អង់គ្លេស អៀរ​ឡង់​ខាងជើង វេ​លស៍ និង​ស្កុ​តឡែ​ន​។​

​ប្រទេស​៦៩​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖

-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី និង​ហ្ស៊​កដា​នី​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា និង​ព័រ​ទុយ​ហ្គា​ល់​។​
 
​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕


© រក្សាសិទ្ធិដោយ thmeythmey.com