COVID-19
អន្តរជាតិ
៧២​ប្រទេស​ឆ្លង COVID-19 ! ឡេ​តូ​នី និង​សេ​ណេ​ហ្គា​ល់ ប្រកាស​ករណី​ដំបូង​
03, Mar 2020 , 12:14 am        
រូបភាព
ដោយ: រួបរួម
​ប្រទេស​ជា​បន្តបន្ទាប់​បានប្រកាស​ពី​ការ​តេស្ត​ឃើញ​វិជ្ជមាន​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នា​ថ្ងៃ​ចន្ទ ទី​២ ខែមីនា ដោយ​ចុងក្រោយ គឺ​ឡេ​តូ​នី និង​សេ​ណេ​ហ្គា​ល់ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​មេរោគ​ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន​មួយ​នេះ រាលដាល​ដល់​៧២​ប្រទេស​ហើយ​។



​នៅ​ឡេ​តូ​នី ក្រសួងសុខាភិបាល និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង បានប្រកាស​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​ករណី​ដំបូង ប៉ុន្តែ​មិនទាន់​ផ្តល់ព័ត៌មាន​ពិស្តារ​ឡើយ​។ ចាប់តាំងពី​ថ្ងៃទី​២៨ ខែមករា មក រដ្ឋាភិបាល​ឡេ​តូ​នី បាន​បើក​ការស្រាវជ្រាវ​រក​អ្នកដំណើរ ពី​ក្រុង​វូ​ហាន ដែល​ចូល​តាម​អាកាសយានដ្ឋាន Riga International Airport​។​

​រីឯ​នៅ​សេ​ណេ​ហ្គា​ល់ សារព័ត៌មាន lequotidien.sn បាន​ផ្សាយ​ឲ្យ​ដឹងថា អ្នកជំងឺ​ជា​ជនជាតិ​បារាំង​ម្នា​ក់វ័យ​៥៤​ឆ្នាំ ដែល​បាន​ទៅដល់​ក្រុង Dakar កាលពី​ចុង​សប្តាហ៍​កន្លងមក​។ បច្ចុប្បន្ន​រដ្ឋាភិបាល​សេ​ណេ​ហ្គា​ល់ កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នកដំណើរ និង​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្ម​ក​ជំងឺ​រូបនោះ​។​

​ប្រទេស​៧០​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖

-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន និង​អៀរ​ឡង់​ខាងជើង​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា និង​ព័រ​ទុយ​ហ្គា​ល់​។​
 
​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕


© រក្សាសិទ្ធិដោយ thmeythmey.com