ឡើង​រោល​ក្រោយពេល​កោរ​រោម​រួច​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ឡើង​រោល​ក្រោយពេល​កោរ​រោម​រួច​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
04, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​កោរ​រោម​ជា​វិធី​ដ៏​ងាយ​និង​លឿន​បំផុត​មួយ​ដើម្បី​កម្ចាត់​រោម​លើ​មុខ ក្រោម​ក្លៀក ដៃ​និង​ជើង​។ ទោះជា​យ៉ាងណាក៏ដោយ​ផ្លែ​ឡា​ម​អាច​បង្កបញ្ហា​រោល​រលាក​ក្រោយពេល​កោរ​រួច​ត្រង់​ផ្នែក​ណាមួយ​នៃ​រាងកាយ​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើង​រោល​ក្រោយពេល​កោរ​រោម ៖
 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​សំឡី​ជ្រលក់​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម រួច​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកឱ្យ​ស្ងួត​សិន សឹម​លាង​សម្អាត​ចេញ​។​
 
២. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​កន្លែង​រោល​រលាក​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។ អនុវត្ត​អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូតដល់​សះស្បើយ​។​
 
៣. ប្រទាល​កន្ទុយក្រពើ​
 
​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែក​ដែល​រោល​រលាក​និង​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អ្នក​អាចអនុវត្ត​សារ​ឡើងវិញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ប្រេង​ដើម​តែ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដើម​តែ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​។ ប្រសិនបើ​អ្នកប្រើប្រាស់​ឡេ​លាប​ក្រោយពេល​កោរ​រោម​រួច អ្នក​អាច​បន្ថែម​ប្រេង​ដើម​តែ​ប៉ុន្មាន​ដំណក់​លាយ​ជាមួយ​មុនពេល​លាប​ក៏បាន​។​
 
៥. ទឹកឃ្មុំ​

​គ្រាន់តែ​លាយ​ទឹកឃ្មុំ​ខ្លះ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​និង​ទុកចោល​រហូតដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com