អត្ថបទពាណិជ្ជកម្ម
បុគ្គលិក​ចែកចាយ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ទស្សនកិច្ច​រោងចក្រ​ផ្ទាល់​ស្វែងយល់​ពី​សង្វាក់​ផលិតកម្ម​
03, Mar 2020 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ បុគ្គលិក​ចែកចាយ​នៃ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ទស្សនកិច្ច​ដោយផ្ទាល់​ទៅកាន់​រោងចក្រ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ដែលមាន​ទីតាំង​ស្ថិតនៅ​ជើងភ្នំ​គូលែន គឺ​នៅ​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ បុគ្គលិក​ទាំងនោះ បាន​សម្ដែង​អារម្មណ៍​រីករាយ ពេល​បានឃើញ​ពី​សង្វាក់​ផលិតកម្ម​ដោយផ្ទាល់ និង​កាន់តែ​ធ្វើឱ្យ​ពួកគេ​មាន​ទំនុកចិត្ត​លើ​ផលិតផល​ក្នុងស្រុក​មួយ​នេះ​។
 
​លោក ឈួន ពិសិដ្ឋ ជា​បុគ្គលិក​មួយរូប​ក្នុងចំណោម​អ្នក​ឯទៀត​ក្នុង​ទស្សនកិច្ច​កាលពី​ថ្ងៃទី​២ ខែមីនា​ឆ្នាំ​២០២០ បានបង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង និង​ប្រាប់ថា លោក​មាន​មោទកភាព​ពេល​បានធ្វើការ​ក្នុង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ដែលមាន​ស្ដង់ដារ និង​គិតគូរ​ពី​សុខភាព​ខ្ពស់​។ លោក ពិសិដ្ឋ បន្តថា ក្រោយ​ស្ដាប់​ការពន្យល់​ពី​អ្នកជំនាញ និង​បានឃើញ​ដោយផ្ទាល់​ពី​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន អាចឱ្យ​លោក​កាន់​តែមាន​ទំនុកចិត្ត​លើ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​។ ក្រៅពី​ផលិត​ទឹក​ដែលមាន​ស្ដង់ដារ​រួចហើយ​, ចំណុច​ពិសេស​របស់​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន មួយទៀត គឺ​ការ​គាំពារ​ថែរក្សា​បរិស្ថាន និង​ជួយ​កិច្ចការ​សង្គម​ជាច្រើន​ទៀត​។ នេះ គឹជា​ការបញ្ជាក់​បន្ថែម​របស់លោក ពិសិដ្ឋ​។ 
 
​ចំណែកឯ​កញ្ញា ស្រីនាថ ជា​បុគ្គលិក​ផ្នែក​លក់ ក៏​បង្ហាញ​ពី​ភាពជឿជាក់​កាន់តែខ្លាំង​មកលើ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូរ​គូលែន​ផងដែរ​។ មាន​តួនាទី​ផ្នែក​ទីផ្សារ កញ្ញា ស្រីនាថ ប្រាប់ថា កំណើន​នៃ​ការគាំទ្រ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន កើនឡើង​គួរឱ្យកត់សម្គាល់ ដោយសារ​ប្រជាពលរដ្ឋ​យល់​ពី​សុខភាព និង​បង្ហាញ​ការគាំទ្រ​នូវ​ផលិតផល​ក្នុងស្រុក ដែល​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អូ​គូលែន មាន​រោងចក្រ​នៅ​ស្រុក​បន្ទាយស្រី​។ ស្រីនាថ ប្រាប់ថា ជា​អ្នកលក់​ម្នាក់ ខ្លួន​គាត់​ចង់ឱ្យ​អតិថិជន​ទទួលបាន​ទឹក​ពិសារ​ដែលមាន​គុណភាព​ល្អ និង​ផ្តល់​សារប្រយោជន៍​ដល់​សុខភាព​ផងដែរ​។ មិនមែន​តែ​លោក ពិសិដ្ឋ និង កញ្ញា ស្រីនាថ ទេ ដែល​ស្ងើចសរសើរ​ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ទឺ​ក​រ៉ែ​ធម្មជាតិ អូ​គូលែន នោះ តាមពិត បុគ្គលិក​ដទៃទៀត ក៏​បង្ហាញ​មោទកភាព​ពី​គុណភាព​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ផងដែរ​។ 
 
​លោកស្រី នៅ សុខ​ហ៊ាង ប្រធាន​ផ្នែក​ទីផ្សារ និង​ស្លាក​សញ្ញា នៃ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន បានឱ្យដឹងថា បុគ្គលិក​ដែល​ធ្វើ​ទស្សនកិច្ច​នៅពេលនេះ​មាន​ចំនួន ៥០​នាក់ មាន​តួនាទី​ផ្នែក​ទីផ្សារ ផ្នែក​ប្រតិបត្តិ​ការលក់ និង​ផ្នែក​ពាក់ព័ន្ធ​។ លោកស្រី​បន្ថែមថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ផ្តល់​ចំណេះដឹង និង​ព័ត៌មាន​កាន់តែ​ជាក់លាក់​ដល់​បុគ្គលិក ក៏ដូចជា​ចែករំលែក​ព័ត៌មាន​ទាំងនោះ​ទៅកាន់​អតិថិជន​ដែលជា​អ្នកលក់​ដោយផ្ទាល់​។ លោកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អ្វីដែល​ក្រុមហ៊ុន​យកចិត្តទុកដាក់ គឺ​ចង់ឱ្យ​អតិថិជន​ទទួលបាន​ព័ត៌មាន​ច្បាស់​បន្ថែមទៀត តាមរយៈ​ការបង្ហាត់បង្រៀន និង​ការធ្វើ​កម្មសិក្សា​ដោយផ្ទាល់​ដល់​បុគ្គលិក ដើម្បីឱ្យ​គាត់​ឃើញថា​ផលិតផល​ដែល​គាត់​លក់​រាល់ថ្ងៃ​វា​យ៉ាងដូចម្តេច ងាយស្រួល​ផ្តល់ព័ត៌មាន​ទាំងនោះ​ដល់​អតិថិជន​បន្តទៀត និង​មាន​ភាពជឿជាក់​»​។ 
 
​សូមបញ្ជាក់ថា ទឹករ៉ែ​ធម្មជាតិ អូ​គូលែន គឺជា​ប្រភេទ​ទឹក​ដែលមាន​សមាសធាតុ​រ៉ែ​ពី​ធម្មជាតិ ដោយ​ពុំមាន​បញ្ចូល​សារធាតុ​ផ្សេង​ឡើយ​។ ទឹក «​អូ​គូលែន​» ត្រូវបាន​ស្រាវជ្រាវ​និង​ទាញយក​ដោយ​អ្នកជំនាញ​ដែល​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ផលិត​បាន​ត្រឹមត្រូវ​តាម​ស្តង់ដា​អន្តរជាតិ​។

ទឺ​ក​រ៉ែ​ធម្មជាតិ អូ​គូលែន គឺជា​ផលិតផល​ខ្មែរ​ស្ថិតនៅក្នុង​ខេត្តសៀមរាប​។ បុគ្គលិក​ភាគច្រើនបំផុត គឺជា​ជនជាតិខ្មែរ​។ ទិញ​ផលិតផល​ខ្មែរ គឺ​ជួយ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ និង​សេដ្ឋកិច្ច​ខ្មែរ​។ ទិញ​ផ​លិ​ផល​បរទេស គឺ​ជួយ​ង្កើ​ត​ការងារ​ជូន​ពលករ​បរទេស និង​សេដ្ឋកិច្ច​បរទេស​៕​


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com