អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Realestate.com.kh សម្ពោធ​ជា​ផ្លូវការ ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០
03, Mar 2020 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Realestate.com.kh បាន​សម្ពោធ​ជា​ផ្លូវការ នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​ប្រចាំឆ្នាំ ដែលមាន​ប្រជាប្រិយភាព​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ នឹង​ជួយ​លើកតម្កើង​វិស័យ​អចលនទ្រព្យ និង​វិស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត ឲ្យ​ឈានទៅដល់​សករាជ​ថ្មី​មួយ​។
 
​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ត្រូវបាន​ផ្ដួច​ផ្ដើ​ត​ឡើង​ដោយ​ស្ថាបនិក​ក្រុមហ៊ុន Realestate.com.kh លោក ម៉ឹក ចិន្ដា និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Thomas O’Sullivan​។ ពិព័រណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​ព្រឹត្តិការណ៍​មួយ ដែល​អតិថិជន អាច​ទទួលបាន​ការផ្ដល់​ជូន​យ៉ាង​ពិសេស សម្រាប់​ការ​ជាវ ផ្ទះ យានយន្ដ ជាមួយ​ការផ្ដោត​សំខាន់ ក្នុងការ​ទាក់ទាញ​ជន​ជាតិខ្មែរ ដែលមាន​ជីវភាព​មធ្យម និង​ទ្រព្យ​ច្រើន និង​ជនជាតិ​បរទេស រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ឲ្យ​ចូលរួម​។ 
 
​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០១៩ ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ជាមួយ​ការ​បំបែក​កំណត់ត្រា លក់ដាច់​បាន​ច្រើនជាងគេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​តម្លៃ​ច្រើនជាង​៣០​លាន​ដុល្លារ ហើយ​បាន​ទាក់ទាញ​អ្នក​មក​ទស្សនា​ច្រើនជាង ២​ម៉ឺន​នាក់​។​


 
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ ២០២០ មិន​មែនមាន​ត្រឹមតែ​វិស័យ​អចលនទ្រព្យ​នោះទេ​
 
​លោក Thomas O’Sullivan មានប្រសាសន៍ថា​៖«​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង កាលពី​ឆ្នាំមុន លើសពី​ការរំពឹងទុក​របស់​គ្រប់គ្នា យើង​ពិត​ជាមាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ ២០២០ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ដ៏​ធំ​ជាង គេ​ប្រចាំ​ប្រទេស​ម្ដងទៀត ជាមួយ​ចំនួន​អ្នកចូលរួម​តាំង​បង្ហាញ អ្នកទស្សនា និង​ការ​លក់បាន​ច្រើន ជាង​មុន​ដែល​ពុំ​ធ្លាប់មាន​។ យើង​ពិតជា​រំភើប​ខ្លាំងណាស់ ក្នុងការ​នាំយក​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ត្រឡប់​មកកាន់​ប្រជាជន​កម្ពុជា​វិញ​។ ជាពិសេស អ្នក​ដែល​កំពុង​គិតពិចារណា​ទិញ​ផ្ទះ​ដំបូង វិនិយោគ​លើ​អចលនទ្រព្យ  ទិញ​ឡាន  គ្រឿងអលង្ការ និង​របស់​ផ្សេងៗ​ជាច្រើន​ទៀត​»​។ 
 
​លោក O’Sullivan បានបញ្ជាក់​បន្ថែមថា គោលបំណង​ធំ​បំផុត​របស់​យើង គឺ​ផ្ដល់​ឲ្យ​ក្រុមគ្រួសារ​ជនជាតិ​កម្ពុជា នូវ​ឱកាស​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ប្រចាំឆ្នាំ នៅ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ និង​បង្កើត​កន្លែង​មួយ ដែល​ក្រុមគ្រួសារ​ទាំងអស់ អាច​ចំណាយពេល​យ៉ាង​សប្បាយរីករាយ ជាមួយគ្នា​នា​ចុង​សប្ដាហ៍​។​
 
​លោក O’Sullivan បានបញ្ជាក់​បន្ថែមថា​៖«​ចូរ​ស្រមៃ​ថា អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក កំពុងស្ថិត​នៅក្នុង​ព្រឹត្តិការណ៍​មួយ ដែល​អ្នក​មិន​ត្រឹមតែ​អាចមក​ចូលរួម និង​ទិញ​ផ្ទះ ឬ​ទិញ​អចលនទ្រព្យ​សម្រាប់​ការវិនិយោគ​នោះទេ ឧទាហរណ៍ ដូចជា គម្រោង The Flora ។ ប៉ុន្ដែ​អ្នក​ក៏​អាច​ចូលរួម​នៅក្នុង​សិក្ខាសាលា  ប្រឹក្សា​យោបល់ ជាមួយ​សាលា​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​កូនៗ​របស់​អ្នកលេង​កម្សាន្ត នៅក្នុង​តំបន់​ដែល​រៀបចំ​សម្រាប់​ក្មេង​លេង ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ជុំគ្នា​នៅ​តំបន់​ស្ដង់​ចំណីអាហារ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន foodpanda  ទិញ​គ្រឿងអលង្ការ​ម៉ូត​ចុងក្រោយ​បំផុត​ពី​ហាង​លក់​គ្រឿងអលង្ការ​ដ៏​ល្បី Lukfook Jewellery Cambodia និង​បញ្ចប់​សកម្មភាព​របស់​អ្នក សម្រាប់​ថ្ងៃនេះ ជាមួយ​ការបើក​ឡាន​សាកល្បង​ពី​ក្រុមហ៊ុន MG​។



ព្រឹត្តិការណ៍​នេះ ផ្ដល់​ឲ្យ​ប្រជាជន​កម្ពុជា និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា នូវ​ទិដ្ឋភាព​ស៊ីជម្រៅ នូវ​អ្វីដែល​ប្រទេស​កម្ពុជា​អាច​ផ្ដល់ជូនបាន មិន​ត្រឹមតែ​ក្នុង​វិស័យ​អចលនទ្រព្យ​នោះទេ គឺ​បូក​រួមទាំង​វិស័យ​បច្ចេកវិទ្យា ទំនិញ​លក់រាយ និង​របស់របរ​ជាច្រើន​ផ្សេងទៀត​»​។​
 
​ព្រឹត្តិការណ៍​ពិព័រណ៍ លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ ២០២០ នឹង​ប្រព្រឹត្ត​ធ្វើឡើង នៅ​ថ្ងៃទី ២៤ និង​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដោយ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃ​សុក្រ​សាល​ពិព័រណ៍ នឹង​បើកទ្វារ​ស្វា គម​ន៍​អ្នកចូលរួម​ចាប់ពី​ម៉ោង ១០​ព្រឹក រហូតដល់​ម៉ោង ៧ ល្ងាច ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ចេញពី​ធ្វើការ អាច​ទស្សនា​បាន ហើយ​សម្រាប់​ថ្ងៃ​បន្ទាប់ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ពិព័រណ៍​នឹង​បិទ​នៅ​ម៉ោង ៦​ល្ងាច​។​
 
​ក្រៅពី​វិស័យ​អចលនទ្រព្យ យើង​ក៏មាន​អ្នកចូលរួម​មកពី​វិស័យ​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត រួមមាន ធនាគារ មីក្រូ​ហរិញ្ញវត្ថុ  រចនា​ម៉ូត  សំណង់ និង​ក្រុមហ៊ុន​ធានារ៉ាប់រង ក៏ដូចជា​លក់​យានយន្ដ ម៉ូតូ  ទូរស័ព្ទ សម្ភារ​ក្នុងផ្ទះ  គ្រឿងសង្ហារិម  គ្រឿងអលង្ការ សម្ភារ​កីឡា និង​របស់របរ​ជាច្រើន​ផ្សេងទៀត​។ 
 
​អ្វីដែល​កាន់តែ​ពិសេស អ្នកចូលរួម​ក្នុង​ព័រ​ណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០​ក៏​នឹង​មានឱកាស​ពិភាក្សាគ្នា ជាមួយ​អ្នកតំណាង​មកពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​តម្រូវការ ឬ​នីតិវិធី ក្នុងការ​ស្នើសុំ​កម្ចី​សម្រាប់​ទិញ​ផ្ទះ ឬ​យានយន្ដ​។​
 
​ព័រ​ណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ សម្រាប់​ឲ្យ​គ្រួសារ​ទាំងមូល​អាច​ចូលរួម និង​ចំណាយពេល​ជាមួយគ្នា​ពេញ​មួយថ្ងៃ​។ ក្នុង​ពិព័រណ៍​នេះ ក៏មាន​ការលក់​ម្ហូប អាហារ ភេសជ្ជៈ និង ការរៀបចំ​សកម្មភាព និង​កន្លែង​កម្សាន្ត​ផ្សេងៗ លក្ខណៈ​គ្រួសារ​ផងដែរ​។​
 
​ជាមួយ​ការទទួលបាន​សិទ្ធិ ក្នុងការ​កាន់កាប់​ស្រប​ច្បាស់ នៃ​គេហទំព័រ B2B Cambodia មានន័យថា ព្រឹត្តិការណ៍​នេះ នឹង​បើកទ្វារ​ស្វាគមន៍​ទៅដល់​ប្រជាជន​ក្នុងស្រុក និង​អ្នកជំនួញ​អន្ដរជាតិ ដែល​ស្វែងរក​សេវាកម្ម​ផ្សេងៗ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា រួមមាន សេវា​ផ្នែក​ច្បាប់ គណនេយ្យ  និង​សេវ​កម្ម​ផ្សេងទៀត  បូករួម​ទាំង អចលនទ្រព្យ​បែប​អាជីវកម្ម  ប្រាក់កម្ចី ឡាន និង ទំនិញ​ម៉ាក់​ល្បីៗ​ជាច្រើន​ទៀត​។ 


 
​កម្មវិធី​នេះ អាចធ្វើ​ទៅបាន​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​សហការ​ជាច្រើន រួមមាន ក្រុមហ៊ុន​ដឹក   ជញ្ជូន​ចំណីអាហារ foodpanda ហាង​លក់​គ្រឿងអលង្ការ​យីហោ​មកពី​ទីក្រុង​ហុងកុង Lukfook Jewelry Cambodia ក្រុមហ៊ុន​ទឹកបរិសុទ្ធ Funny Water និង ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ជាច្រើន​ទៀត​រួមមាន Tnoat News, Khmer Times, Sing Meng Media, Fang.com និង Panasia Life​។ 
 
​ទទួលបាន​រង្វាន់​ធំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ការចូលរួម​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ 
 
​ក្រៅពី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ពី​វិស័យ​អចលនទ្រព្យ និង​របស់របរផ្សេងៗ​ទៀត អ្នកចូលរួម​នៅក្នុង​ពិព័រណ៍ ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជាច្រើន ដូចគ្នា​ជាមួយ​ព្រឹត្តិការណ៍​ដទៃទៀត​ដែរ រួមមាន ធុងបាស ទូរស័ព្ទ និង​របស់រប​ស​ជាច្រើន​ផ្សេងទៀត ហើយ​រង្វាន់​ដែល​ធំជាងគេ​នោះ គឺ​គ្រឿងអលង្ការ​ពិតៗ​១០០% ផ្ដល់ជូន​ដោយ​ហាង​លក់​គ្រឿងអលង្ការ Lukfook Jewellry Cambodia​។ 
 
​ក្រុមហ៊ុន​ធំៗ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ទិញ​ស្ដង់​ចូលរួម​ពិព័រណ៍​អចលនទ្រព្យ និង​ជីវិត​ទាន់សម័យ​ឆ្នាំ ២០២០ រួចហើយ​រួមមាន : Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd,  Urban Village, La Vista One, Garden One, Huibang International Real Estate Co.,Ltd, Prince Huan Yu Real Estate (Cambodia) Group, Creed Group, Parc 21 Residence, The Peninsula Private Residences, The Hexa, Golden Century, Dara Sakor, E City,  Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Aristo Developers, CBRE Cambodia, CPL, Urban Living Solutions,  MZ Design, RHB Bank, Lotus Broadcasting Services, Collective Asian Markets Business Consultancy (CAMBC) and E&A Consultant Co., Ltd , AIMS Cambodia and Modern House 01
​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​ធំ​រួមមាន​៖ Foodpanda, FUNNY Water, Tnoat News and Sing Meng Media​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដៃគូ​រួមមាន​៖ Khmer Times,  B2B Cambodia, Sabay, Nice TV, Property Area Asia, Fresh News, Sing Meng, Panasia Life, ThmeyThmey, Business Khmer,  Business Cambodia, Grep Tech, 58.com, Enjoy Cambodia, Veha, BritCham, EuroCham, AmCham ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com