អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
កក់​ប្រាក់​ត្រឹម ១០០០​ដុល្លារ អ្នកនឹង​ក្លាយជា​ម្ចាស់​យូ​នី​ត​មួយ ក្នុង​គម្រោង The Hexa
03, Mar 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
នៅចន្លោះទីក្រុងរណបកាំកូ​ និងខណ្ឌទួលគោក បាននិងកំពុង​ក្លាយជា​តំបន់​មួយ ដែលមាន​ការអភិវឌ្ឍ​ខ្លាំង នៅក្នុង​ទីក្រុង​ភ្នំពេញ ពោលគឺ វត្តមាន​នៃ​គម្រោង​ខុន​ដូ លំនៅដ្ឋាន និង​សំណង់​អគារ​ជាច្រើន កំពុង​រីកដុះដាល​ដូច​ផ្សិត​នៅ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​។ គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​នោះ​គឺ The Hexa ដែលជា​គម្រោង​អភិវឌ្ឍ​ខុន​ដូ​ប្រណីត កម្ពស់ ៣១​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ខណ្ឌទួលគោក និង​តំបន់​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី​។​
 
​អំពី​គម្រោង The Hexa
 
​គម្រោង The Hexa ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ មាន​ប្រភព​មកពី​តៃវ៉ាន់ គឺ​ក្រុមហ៊ុន SJS Construction & Development​។ គម្រោង The Hexa មិនមែនជា​គម្រោង​ទីមួយ នៅក្នុង​ប្រទេស​កម្ពុជារ​បស់ ក្រុមហ៊ុន SJS Construction & Development នោះទេ​។ ក្រុមហ៊ុន​ធ្លាប់បាន​សាង​កេ​រិ៍្ត​ឈ្មោះ​ល្អ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ជាមួយ​ការជោគជ័យ​យ៉ាងខ្លាំងបំផុត ជាមួយ​គម្រោង​បុរី SJS ជាមួយ​ការលក់​គម្រោង​អស់ទាំង​ស្រុង​ក្នុង​រយៈពេល​ដ៏​ខ្លី​។​


 
​ចំណែកឯ​គម្រោង​ខុន​ដូ​ប្រណីត The Hexa គ្រប់​យូ​នី​ត​ទាំងអស់ ត្រូវបាន​រចនា​ឡើង​យ៉ាង​ទាក់ទាញ ជាមួយ​ការបំពាក់​គ្រឿង​បរិក្ខារ និង​សង្ហារិម​ទំនើបៗ ដែលមាន​គុណភាព​ខ្ពស់​។ គម្រោង​ទាំងមូល មាន​យូ​នី​ត​សរុប​ចំនួន ៥៧៦ សាងសង់​លើ​ទីតាំង​ទំហំ​១៥៧៨​ម៉ែត្រការ៉េ​។​


 
​អ្នករស់នៅ​ក្នុង​អគារ The Hexa អាច​រីករាយ​ជាមួយ​សេវាកម្ម​ជាច្រើន​ដែលមាន​ស្រាប់ នៅក្នុង​អគារ​ផ្ទាល់់ ដូចជា ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក ស្កា​យ​បារ សួនច្បារ និង​សេវាកម្ម​កម្សាន្ដ​ជាច្រើន​ទៀត​។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត ក្នុង​អគារ​នេះ មាន​សេវា​សន្ដិសុខ​២៤​ម៉ោង ជាមួយ​ចំណតរថយន្ដ កម្ពស់​៤​ជាន់ ដែល​អាច​បង្ក​ភាពងាយស្រួល​ដល់​ការចេញចូល​។​
 

​គម្រោង The Hexa មាន​ទីតាំង​ស្ថិតនៅ​តំបន់​មាន​សក្ដានុពល​ខ្ពស់​
 
​លើសពីនេះទៅទៀត គម្រោង​នេះ​មាន​ទីតាំងនៅ​ជិត​តំបន់​សេវាកម្ម​សំខាន់​ជាច្រើន ដូចជា​៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​ល្បីៗ​ជាច្រើន​ក្នុងនោះ​រួមមាន ហាង​កាហ្វេ Starbuck Brown, Koi ផ្សារ​ទំនើប TK Avenue និង មន្ទីរពេទ្យ Victoria International Hospital​។​
 
​គម្រោង The Hexa ជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ការវិនិយោគ​លើ​ការជួល​ត្រឡប់​ទៅវិញ ដោយសារតែ​វា​ស្ថិតនៅ​ជិត​ទីប្រជុំជន និង​តំបន់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​យោងតាម​ព័ត៌មាន​ចុងក្រោយ នៃ​អត្រា​ជួល​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​មួយ អាច​ជួល​បាន​ក្នុងតម្លៃ ៣៥០ ដុល្លារ​ក្នុង​មួយខែ និង​យូ​នី​ត​មាន​បន្ទប់​គេង ២ អាច​ជួល​បាន​ក្នុងតម្លៃ ៦០០ ដល់ ៨៥០ ដុល្លារ​ក្នុង​មួយខែ​។ សម្រាប់​អត្រា​នេះ អ្នក​អាច​រក​ចំណូល​វិលត្រឡប់​មកវិញ​ជាប្រចាំ​ឆ្នាំ​ប្រហែល​៩%​។​
 

​គម្រោង The Hexa ផ្ដល់ជូន​គម្រោង​បង់ប្រាក់​ងាយៗ​
 
​ជម្រើស​បង់​ផ្ដាច់​៖ 
 
​បង់ប្រាក់​មុន​ចំនួន ១០០០​ដុល្លារ បន្ទាប់មក​បង់ប្រាក់ ៣០% ទៀត​ក្នុង​រយៈពេល​មួយអាទិត្យ​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់ និង ៧០% ទៀត​ត្រូវ​បង់​ក្នុង​រយៈពេល ១​ខែ​។​
 
​ជម្រើស​បង់​រំលស់​រយៈពេល​៣​ឆ្នាំ​៖
 
​បង់ប្រាក់​មុន​ចំនួន ១០០០​ដុល្លារ បន្ទាប់មក​បង់ប្រាក់ ៣០% ទៀត​ក្នុង​រយៈពេល​មួយអាទិត្យ​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់ និង ៧០% ទៀត​ត្រូវ​បង់​រំលស់​ចាប់ពី​ខែ​ទី​២ ដល់​ខែ​ទី​៣៦​។​
 
​ជម្រើស​បង់ប្រាក់​ច្រើន​ដំណាក់កាល​៖
 
​បង់ប្រាក់​មុន​ចំនួន ១០០០​ដុល្លារ បន្ទាប់មក​បង់ប្រាក់ ១០% បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់បាន​១​អាទិត្យ​។ បន្ទាប់មក​បង់​រំលស់ ៤០%​ទៀត ចាប់ពី​ខែ​ទី​២ ដល់​ខែ​ទី​៣៦ ហើយ​៥០% ទៀត​ត្រូវ​បង់​រំលស់​រយៈពេល​១០​ឆ្នាំ ជាមួយ​អត្រា​ការប្រាក់​១២%​ក្នុង​មួយឆ្នាំ​។​
 
​ជម្រើស​បង់ប្រាក់​ដោយ​គ្មាន​ប្រាក់​កក់​មុន​៖
 
​បង់ប្រាក់ ៥០០​ដុល្លារ ហើយ​ចាប់ផ្ដើម​បង់ប្រាក់​រំលស់​៥០% ទៀត​មួយអាទិត្យ​បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់ ក្នុង​រយៈពេល ៣៦​ខែ​ដោយ​មិនមាន​ការប្រាក់ និង​អាច​បង់​រំលស់​ប្រាក់​៥០%​ទៀត​ក្នុង​រយៈពេល ១០​ឆ្នាំ​ជាមួយ​អត្រា​ការប្រាក់​១២%​ក្នុង​មួយឆ្នាំ​។ គម្រោង The Hexa គ្រោង​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​ឆ្នាំ​២០២៣៕
​ប្រភព ៖ realestate.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com