បុរសម្នាក់ដែលធ្វើដំណើរពីអ៊ីតាលី និងឆ្លងកាត់រូម៉ានី បានក្លាយជាករណីដំបូងនៃការឆ្លង COVID-19 នៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីសុខាភិបាលអ៊ុយក្រែន នារសៀលថ្ងៃទី៣ ខែមីនា។
ករណីនេះ នាំឲ្យអ៊ុយក្រែន ក្លាយជាប្រទេសដែលរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ដែលកំពុងរាលដាលយ៉ាងខ្លាំង។ បច្ចុប្បន្នមនុស្សជាង៣១០០នាក់បានស្លាប់ក្នុងចំណោមអ្នកជាង៩ម៉ឺននាក់។
ប្រទេស៧៣កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន និងអៀរឡង់ខាងជើង) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ និងឡេតូនី។
អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ។
អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក។
អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕