ជាតិ
លោក នុត ពុធ​ដា​រ៉ា ត្រូវ​ផ្ទេរ​ពី​អភិបាលរង​ខេត្តក្រចេះ មក​ខេត្តកណ្តាល​វិញ​
03, Mar 2020 , 9:59 pm        
រូបភាព
លោក នុត ពុធដារ៉ា (រូបភាពពីគេហទំព័ររបស់ គណបក្សប្រជាជនកម្ពុជា)
លោក នុត ពុធដារ៉ា (រូបភាពពីគេហទំព័ររបស់ គណបក្សប្រជាជនកម្ពុជា)
​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា ត្រូវបាន​សម្ដេច ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច​ម​ន្រី្ត​រាជការ ពី​អភិបាលរង​ខេត្តក្រចេះ មកកាន់​មុខតំណែង​អភិបាលរង​ខេត្តកណ្ដាល​វិញ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០២០​។


 
​លោក នុត ពុធ​ដា​រ៉ា ត្រូវ​កាន់តំណែង​ជា​អភិបាលរង​ជំនួស លោក នៃ ចារី អភិបាលរង​ខេត្តកណ្ដាល​។ លោក នុត ពុធ​ដា​រ៉ា បច្ចុប្បន្ន​ជាម​ន្រី្ត​ថ្នាក់​លេខ​២ ធ្លាប់ជា អគ្គនាយករង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, អភិបាលរង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​, អភិបាលរង​ខេត្តក្រចេះ និង​ជំនួយការ​សម្ដេច ហ៊ុន សែន​។ នេះ​បើតាម​ការចេញ​ផ្សារ​របស់​គេហទំព័រ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ 
 
​នៅ​ថ្ងៃទី​៤ មីនា ឆ្នាំ​២០២០​នេះ សម្ដេច ស ខេង នឹងចូលរួម​ប្រកាស​ឱ្យចូល​កាន់តំណែង អភិបាលខេត្ត និង​អភិបាលរង​ខេត្តកណ្ដាល​។ សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០២០​នេះ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក គង់ សោ​ភ័​ណ្ឌ ជា​អភិបាល​ខេត្តកណ្ដាល ជំនួស​លោក ម៉ៅ ភិ​រុណ​៕
 
 

Tag:
 ផ្ទេរ​ភារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com