ពីនេះ ពីនោះ
ត្រូវ​សរសេរថា «​មាក់ប្រេង​, មាក់ប្រាង​» មិនមែន «​ម៉ាក់​ប្រេង​, ម៉ាក់​ប្រា​ង​» ឡើយ​
04, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ផ្លែ​មាក់ប្រេង និង​ផ្លែ​មាក់ប្រាង​» ជា​ពាក្យ​ដែល​ត្រឹម​ត្រឹម​។ ពាក្យ «​មាក​» ត្រូវ​អាន​ថា «​មះ​» ឬ «​ម៉ៈ​» ឧទាហរណ៍ មះ​ប្រា​ង ឬ ម៉ៈ​ប្រា​ង​។ ជាការ​ពិត​ពាក្យ​ទាំងពីរ​នេះ​ជា​ពាក្យ​កម្ចី​ពី​សៀម ដែល​សៀម​ហៅថា មះ​ប្រិ​ង អាន​ថា ម៉ៈ​ព្រិ​ង និង​ហៅថា មះ​ប្រា​ង អាន​ថា ម៉ៈ​ប្រា​ង​។

 
«​មាក់ប្រេង​» និង​«​មាក់ប្រាង​»​គឺ​សុទ្ធតែជា​ឈ្មោះ​ផ្លែឈើ​ដែលមាន​រូបរាង​ស្រដៀង​គ្នា តែ​ខុស​តែ​រសជាតិ ដោយ​មាក់ប្រេង​មាន​រសជាតិជូរ​​ និង​មាក់ប្រាង​មាន​រសជាតិ​ផ្អែម។  
«​មាក់ប្រេង​»​មាន​ស្លឹក​ធំៗ​ជាង​ស្លឹក​ផ្លែ​មាក់ប្រាង តែ​ផ្លែ​តូច​ជាង​មាក់ប្រាង ច្រើន​មាន​សម្បូរ​នៅ​ព្រៃភ្នំ ដោយ​អន្លើ​ក្នុង​ខែត្រ​កំពត ដែល​អ្នកស្រុក​កំពត​ហៅថា មាក់ប្រិង​។ 
 
​ចំណែក​«​មាក់ប្រាង​» មាន​ស្លឹក​ស្រដៀង​នឹង​ស្លឹក​ស្វាយ​តែ​តូច​ជាង​។ នៅ​ចុង​ស្រួចៗ​ផ្លែ​ខ្ចី​មាន​រសជាតិ​ជូរ លុះដល់​ទុំ​មាន​សម្បុរ​លឿង សម្រាប់​បរិភោគ ជា​អាហារ​។ ខ្លះ​មាន​រសជាតិ​ផ្អែម ច្រើន​សម្បូរ​នៅ​ខែត្រ​បាត់ដំបង​ដែល​គេ​ដាំ​ជា​ដំណាំ​ស្រុក​៕  

© រក្សាសិទ្ធិដោយ thmeythmey.com