ជាតិ
សមត្ថកិច្ច ហៅ​បុរស​ម្នាក់​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចែក​ចាយ​ព័ត៌មាន​មិន​ពិត​ពី Covid-19
03, Mar 2020 , 7:41 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃទី​៣ មីនា​នេះ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​កោះហៅ​បុរស​ម្នាក់​មក​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវដង្ហើម​Covid-19 នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​បុរស​រូបនេះ ជា​មុខសញ្ញា​អ្នក​ចែកចាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវដង្ហើម​Covid-19 លើ​បណ្ដាញ​សង្គម ហើយ​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​នេះ បាន​បង្កឱ្យមាន​ការយ​ល់​ច្រឡំ និង​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុងសង្គម​។ 
 
​តាម​ការផ្សាយ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រៅពី​ទទួលស្គាល់​កំហុស និង​បានធ្វើ​កិច្ចសន្យា​ឈប់​ចែកចាយ​ព័ត៌មាន​មិន​ពិត បុរស​រូប​ក៏​តម្រូវ​ឲ្យ​សុំទោស​ជា​សាធារណៈ នៅក្នុង​គណនី​ហ្វេ​ស​បុក​របស់ខ្លួន​ផងដែរ​៕
 
 

Tag:
 Fake News
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com