COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៧៧​ប្រទេស​ហើយដោយ​បន្ថែម​អា​ហ្ស​ង់​ទីន ស៊ី​លី និង​លិច​តិ​ញ​ស្តា​ញ​
04, Mar 2020 , 7:09 am        
រូបភាព
 រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលស៊ីលី លោក Jaime Mañalich នាសន្និសីទសារព័ត៌មាន
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលស៊ីលី លោក Jaime Mañalich នាសន្និសីទសារព័ត៌មាន
ដោយ: រួបរួម
​អា​ហ្ស​ង់​ទីន ស៊ី​លី និង​លិច​តិ​ញ​ស្តា​ញ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រទេស​សរុប​ឡើងដល់​៧៧​។ ករណី​នៅ​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ត្រូវបាន​បញ្ចូល​ក្នុង​ក្របខណ្ឌ​ប្រទេស​ចិន រីឯ​នៅ​ចក្រភព​អង់គ្លេស មាន​ករណី​នៅ​អង់គ្លេស អៀរ​ឡង់​ខាងជើង វេ​លស៍ ស្កុ​តឡែ​ន និង​ហ្ស៊ី​ប្រា​ល់តា​។​



​ករណី​ដំបូង​នៅ​អា​ហ្ស​ង់​ទីន គឺ​បុរស​វ័យ​៤៣​ឆ្នាំ​ម្នាក់ ដែល​ទើប​ត្រឡប់​ពី​វិស្សមកាល​នៅ​ក្រុង​មី​ឡែ​ន ប្រទេស​អ៊ីតាលី ដោយ​ឆ្លងកាត់​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​។ បើ Infobae រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អា​ហ្ស​ង់​ទីន លោក Gonzalez Garcia បាន​អះអាងថា ក្រុមការងារ​បន្ត​ស្រាវជ្រាវ​អ្នក​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​ដោយសារ​បុរស​នោះ​ជិះ​រថ​យន្តហោះ​លំដាប់ First Class ហេតុដូច្នេះ​ការចម្លង មាន​កម្រិត​ទាប​។​

​យោងតាម AFP ករណី​នៅ​ស៊ី​លី គឺ​បុរស​វ័យ​៣៣​ឆ្នាំ​ម្នា​ក់នៅ​ក្រុង Talca ដែល​ទើប​ត្រឡប់​ពី​អាស៊ីអាគ្នេយ៍​រយៈពេល​១​ខែ​កន្លងមក​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Jaime Mañalich បាន​អះអាងថា អ្នកជំងឺ​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ​។​

​រីឯ​ករណី​នៅ​លិច​តិ​ញ​ស្តា​ញ សារព័ត៌មាន Volksblatt បាន​ដកស្រង់​សំដី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សង្គម លោក Mauro Pedrazzini ដែល​បាន​បញ្ជាក់ថា អ្នកជំងឺ​ជា​បុរស​វ័យក្មេង​ម្នាក់ ទើប​ត្រឡប់​ពី​ប្រទេស​ស្វី​ស​។ មនុស្ស​១៣​នាក់​ផ្សេងទៀត ដែល​ត្រូវបាន​ធ្វើតេស្ត​ដំណាលគ្នា សុទ្ធ​តែមាន​លទ្ធផល​អ​វិជ្ជមាន​។​

​ប្រទេស​៧៤​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង​ និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី និង​អ៊ុយ​ក្រែ​ន​។​
 
​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​។​
​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​។​
​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕



© រក្សាសិទ្ធិដោយ thmeythmey.com