អត្ថបទពាណិជ្ជកម្ម
ភូមិ​បាគង​៖ គម្រោង​ដ៏​មនោ​រម្យ​នៃ​លំនៅដ្ឋាន​អនាគត​របស់​ប្រជាជន​កម្ពុជា​
04, Mar 2020 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
ជម្រើស​គេហដ្ឋាន​សម័យថ្មី ដែលមាន​ទីតាំង​នៅក្នុង​ទឹកដី​អង្គរ ខេត្តសៀមរាប «​បុរី​ភូមិ​បាគង​» នឹង​បើក​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ ៨ មីនា ឆ្នាំ ២០២០ ជាមួយនឹង​កម្មវិធី​ពិសេសៗ និង​ការផ្តល់ជូន​ខ្នាត​យក្ស​ធ្លាក់​ពីលើ​មេឃ​នូវ​ការ​បញ្ចុះតម្លៃ រហូតដល់ ១៥០០០ ដុល្លារ​អាមេរិក សម្រាប់តែ​ថ្ងៃ​សម្ពោធ​នេះ​ប៉ុណ្ណោះ​។
 
​នៅក្នុង​ពិធី​សម្ពោធ​នា​ចុង​សប្តាហ៍​នេះ អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​ឱកាស​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ផ្ទះ​គំរូ​ពិត​របស់ បុរី​ភូមិ​បាគង និង​អាច​សួរ​ព័ត៌មាន​បន្ថែម​ជាមួយ​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​លំនៅដ្ឋាន​របស់ បុរី​ភូមិ​បាគង ដោយ​សេរី​។ លោកអ្នក​នឹងមាន​ឱកាស​ជួប​ជាមួយនឹង​អ្នករស់នៅ​ក្នុង​តំបន់​ដោយផ្ទាល់ ដើម្បី​ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​ការរស់នៅ​ក្នុង​តំបន់​នេះ​។  បន្ថែម​ពីនេះ​ទៀត ភ្ញៀវកិត្តិយស​ទាំងអស់​នឹង​បាន​រីករាយ​ជាមួយ​ការប្រគំ​តន្ត្រី​ពេល​ថ្ងៃ​រៀប​លិច និង​ការបរិភោគ​អាហារសម្រន់​ដ៏​ឈ្ងុយឆ្ងាញ់​ដោយ​ឥតគិតថ្លៃ​។ 
 
​ដើម្បី​ទទួលយក​ឱកាស​ដ៏​មានតម្លៃ​នេះ លោកអ្នក​អាចមក​សាកសួរ​ព័ត៌មាន​ពី​ភ្នាក់ងារ​ផ្តល់ព័ត៌មាន ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់ «​បុរី​ភូមិ​បាគង​» ចាប់ពី​ម៉ោង ១០​ព្រឹក រហូតដល់ ម៉ោង ៧​ល្ងាច នៅ​ការិយាល័យ​លក់​របស់ «​បុរី​ភូមិ​បាគង​» ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ប្រាសាទបាគង ចំងាយ​ប្រមាណ​ត្រឹមតែ​១០​នាទី​ប៉ុណ្ណោះ​ពី​ក្រុង​សៀមរាប​។ 


 
​លោក Tony Socheat  នាយក​គ្រប់គ្រង​គម្រោង ភូមិ​បាគង បាន​លើកឡើងថា​៖ «​ពិធី​បើកសម្ពោធ​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​របស់​ក្រុមហ៊ុន Urban Living Solutions ពីព្រោះថា គម្រោង​បុរី​ភូមិ​បាគង គឺជា​ជំហាន​ទីមួយ​របស់​គម្រោង​សៀមរាប​ខាងកើត​។ សៀមរាប​ខាងកើត គឺជា​គម្រោង​មេ​មួយ ដែលមាន​ផ្ទៃដី​សរុប​រហូតដល់​215 ហិកតា ដែល​រួមមាន​តំបន់​អាជីវកម្ម តំបន់​លម្ហែ​កំសាន្ត មហាវិទ្យាល័យ និង​តំបន់​រស់នៅ​បែប​ធម្មជាតិ​។ យើង​មាន​ចក្ខុវិស័យ អភិវឌ្ឍ​ខេត្តសៀមរាប​នេះ ឱ្យ​ក្លាយជា​តំបន់​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា​ទីតាំង​មួយ​ដែល​គួរឱ្យ​ចង់​រស់នៅ​ប្រចាំ​អា​សុ​ី​អាគ្នេយ៍​។ ជាមួយនឹង​បទពិសោធន៍ និង​ស្នាដៃ​កសាង​ដ៏​ជោគជ័យ​របស់​គម្រោង​ULS​នៅ​ភ្នំពេញ យើង​ជឿជាក់ថា យើង​នឹង​អាច​អភិវឌ្ឍ និង​កែឆ្នៃ​មុខមាត់​របស់​តំបន់​នេះ​បាន​។​»
 
​លោក Tony បានបញ្ជាក់​ផងដែរ​ថា​៖ «​ចាប់តាំងពី​ការប្រកាស​ផ្សាយ​ពី​គម្រោង ភូមិ​បាគង កន្លងមក​យើង​បានទទួល​ការ​កក់​ទុកជា​ច្រើន​លើសពី​ការរំពឹងទុក ដែល​នេះ​បានបញ្ជាក់​ពី​ទំនុកចិត្ត​របស់​អតិថិជន​ទាំង​លើ​សេវាកម្ម គំនិត​ច្នៃប្រឌិត និង​គុណភាព​សំណង់​ដែល​យើង​នឹង​ផ្តល់ជូន​។ ការបង្កើត​ជម្រើស​លំនៅដ្ឋាន​ថ្មី​នៅក្នុង​ស្រុក​ប្រាសាទបាគង​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​សង្កេតឃើញ​នូវ​កង្វះខាត​គេហដ្ឋាន​ល្អ​ស្អាត សំណង់​គុណភាព​ខ្ពស់ ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ខេត្តសៀមរាប​។ មូលហេតុ​មួយទៀត​គឺ​តំបន់​នេះ មិនទាន់មាន​សភាពរ​ញ៉េ​រ​ញ៉ៃ ងាយស្រួល​ក្នុងការ​រៀបចំ ជាពិសេស​ឱ្យស្រប​ទៅនឹង​គម្រោង​មេ សៀមរាប​ខាងកើត​។​»


 
​លោក​បាន​បន្តថា ខេត្តសៀមរាប មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍ ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ទៅធ្វើ​ទស្សនកិច្ច​រយៈពេល​ខ្លី​នោះទេ ប៉ុន្តែ​ខេត្ត​នេះ​ក៏បាន​ផ្តល់ជូន​នូវ​ទេសភាព​ដ៏​ស្រស់ស្អាត​ពី​ធម្មជាតិ​ជាច្រើន ដែល​ខុសប្លែក​ពី​ខេត្ត​ផ្សេងៗ​នៅក្នុង​ប្រទេស ក៏ដូចជា​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត​នៅ​ប្រទេសជិតខាង​។ លោក​មានជំនឿថា គម្រោង​គេហដ្ឋាន​ប្រណិត​នេះ​ពិត​ជាមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បន្ថែម និង​បង្កើន​រយៈពេល​ស្នាក់នៅ ដើរ​កំសាន្ត​នៅ​ខេត្តសៀមរាប ដែលជា​ទូទៅ​នឹង​រួមចំណែក​បង្កើន​សេដ្ឋកិច្ច​ខេត្ត​ទាំងមូល​។ ហេតុនេះ​ទើប​គម្រោង​គេហដ្ឋាន ភូមិ​បាគង ត្រូវបាន​ស្ថាបនា​ដោយ​ការគិតគូរ​យ៉ាង​ម៉ត់ចត់ អំពី​ការ​រចនា​ទាក់ទាញ​ទេសចរ ក៏​ដូច​ការរស់នៅ​ប្រកបដោយ​ផាសុកភាព និង​ភាពងាយស្រួល សម្រាប់​មនុស្ស​សម័យថ្មី ដែល​ភ្ជាប់​ជាមួយនឹង​វប្បធម៌​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ របស់​ភូមិ​ខ្មែរ​បុរាណ​។​
 
​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ទទួលបាន​នូវ​គេហដ្ឋាន​ផ្ទាល់ខ្លួន បុរី​ភូមិ​បាគង បាន​បង្កើត​ជម្រើស​បង់ប្រាក់​ប្រចាំខែ ត្រឹមតែ ៤៥៤ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ លោកអ្នក​ក៏​អាច​បង់​រំលស់​ជាមួយ​ធនាគារ​ដៃគូ ជាមួយ​កម្ចី​រហូតដល់ ៩០%​។ 
 
​កញ្ញា រិទ្ធី លំអរ​កេសរ សមាជិក​ក្រុម​តន្ត្រី​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​កម្ពុជា «Small World Small Band ក្រុម​តូច​» ដែលជា​ម្ចាស់​គេហដ្ឋាន​ប្រណិត​ម្នាក់​របស់ គម្រោង «​បុរី​ភូមិ​បាគង​» បាន​និយាយថា ខេត្តសៀមរាប គឺជា​តំបន់​ដ៏​មនោ​រម្យ​ដែល​កញ្ញា​តែង​ចង់​រស់នៅ​ជា​យូរ​មកហើយ​។ ជាមួយនឹង​ការរស់នៅ​បែប​សហគមន៍​របស់​គ​ម្រោ​ង «​ភូមិ​បាគង​» កញ្ញា​កេសរ យល់ឃើញថា នេះ​គឺជា​អនាគត​ការរស់នៅ​ដ៏​រីករាយ ដែល​កញ្ញា​តែងតែ​ប្រាថ្នា​ចង់បាន​។ 


 
​កញ្ញា​កេ​សេរ​និយាយថា​៖ «​បុរី​ភូមិ​បាគង មាន​ទីតាំង​ស្ថិតនៅ​តំបន់​ដែលមាន​បរិយាកាស​ល្អ​និង​ស្រស់ស្អាត​មួយ នៅក្នុង​ខេត្តសៀមរាប​។ ខ្ញុំ​គិតថា ការរស់នៅ​ក្នុងភូមិ​បាគង ពិតជា​អាច​ផ្តល់នូវ​ភាពងាយស្រួល ទាំង​ការរស់នៅ និង​ការធ្វើការងារ​ផ្សេងៗ ដោយសារតែ​គម្រោង ភូមិ​បាគង ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ក្រុង​សៀមរាប ដែល​យើង​អាចធ្វើ​ដំណើរ​ទៅដល់​រក​ប្រជុំជន​បានត្រឹមតែ​ប្រហែល​១០​នាទី​។ បើ​និយាយ​ពី​ការ​រចនា​ម៉ូដ​ផ្ទះ​វិញ គឺមាន​ភាពទាន់សម័យ តែ​សាមញ្ញ សមស្រប​សម្រាប់​ការ​រ​ស់​នៅ​យូរអង្វែង​។​» 
 
​បុរី​ភូមិ​បាគង សូម​អញ្ជើញ​មហាជន​ទាំងអស់​មក​ចូលរួម​ពិធី​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែមីនា ខាងមុខនេះ ឲ្យ​បាន​ច្រើន​កុះករ​។ ការិយាល័យ​លក់​នៃ បុរី​ភូមិ​បាគង មាន​ទីតាំង​ស្ថិតនៅលើ​វិថី ឧកញ៉ា អ៊ុំ ឆាយ ក្រុង​សៀមរាប​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 011 887 226 ឬ 010 887 336 ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់​ គម្រោង«បុរីភូមិបាគង» https://www.facebook.com/BakongVillage/ ៕




 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com