COVID-19
អន្តរជាតិ
ករណី​ស្លាប់​ដោយ COVID-19៖ អាមេរិក​៩​នាក់ បារាំង​៤​នាក់ និង​អេ​ស្ប៉ា​ញ​ម្នាក់​ដំបូង​
04, Mar 2020 , 9:10 am        
រូបភាព
ដោយ: រួបរួម
អេ​ស្ប៉ា​ញ មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​មាន​ករណី​ស្លាប់​៣​បន្ថែមទៀត​ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​៩​នាក់ ខណៈ​បារាំង​មាន​អ្នកស្លាប់​ទី​៤​។​



​អេ​ស្ប៉ា​ញ បាន​រកឃើញ​ករណី​ឆ្លង​៤៥​នាក់​បន្ថែមទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៦៥​ករណី​។ អ្នកជំងឺ​ដែល​ស្ថិតនៅ​តំបន់​ស្វយ័ត Valencian Community​។ តាមពិតទៅ​បុរស​នោះបាន​ស្លាប់​តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ មកម្ល៉េះ ប៉ុន្តែ​លទ្ធផល​ទើប​បង្ហាញថា គាត់​កើត COVID-19​។​

រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កើន​អ្នកស្លាប់​៣​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​ឡើងដល់​៩​នាក់​។ អ្នកស្លាប់​៣​នាក់​ចុងក្រោយ​សុទ្ធតែជា​ករណី​ឆ្លងតាម​គ្នា​។ មកដល់ពេលនេះ សហរដ្ឋអាមេរិក​ទាំង​មូល មាន​១១៨​ករណី ដែល​ក្នុងនោះ​៧០​ករណី​កើត​នៅ​អាមេរិក​ផ្ទាល់ និង​៤៥​ករណី​ជា​ពលរដ្ឋ​ដែល​បាន​ជម្លៀស​ចេញពី Diamond Princess និង​៣​ករណី​ពី​វូ​ហាន​។ អ្នកជំងឺ​៩​នាក់​បានជា​សះស្បើយ​ផងដែរ​។​

​នៅ​បារាំង ករណី​ស្លាប់​ទី​៤ គឺ​បុរស​វ័យ​៩២​ឆ្នាំ​ម្នា​ក់នៅ​តំបន់ Morbihan​។ បច្ចុប្បន្ន បារាំង​មាន​អ្នក​ឆ្លង​២១២​ករណី ដែល​ក្នុងនោះ​១២​ករណី​ត្រូវបាន​ព្យាបាល​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ករណី​នៅ​បារាំង​ភាគច្រើន​ស្ថិតក្នុង​តំបន់ Hauts-de-France, Auvergne-Rhone-Alpes និង Ile-de-France៕



© រក្សាសិទ្ធិដោយ thmeythmey.com