COVID-19
អន្តរជាតិ
COVID-19៖ អ៊ីរ៉ង់ និងអ៊ីតាលី កំពុងដុនដាបដូចគ្នាដោយអ្នកឆ្លងចូលខ្ទង់២៥០០នាក់រៀងៗខ្លួន រូបភាព៖ AFP
× គិតត្រឹមថ្ងៃទី៤ ខែមីនា អ៊ីតាលី និងអ៊ីរ៉ង់ បានរកឃើញអ្នកផ្ទុកCOVID-19 រហូតដល់ជាង ២ពាន់ករណី។ គ្រាន់តែអ៊ីតាលីមានអ្នកឆ្លងជំងឺថ្មីនេះ សរុបរហូតដល់ ២៥០២ករណី និងអ្នកស្លាប់ ៧៩ករណី ស្របពេលអ៊ីរ៉ង់មាន ករណីឆ្លងសរុប២៣៣៦ និង អ្នកស្លាប់ ៧៧ករណី។
ជាប្រទេសឈរនៅលំដាប់ទី៣ និងមានអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយ COVID-19 ច្រើនជាងគេបំផុត អ៊ីតាលី បានរកឃើញករណីឆ្លងជាបន្តបន្ទាប់។ គ្រាន់តែថ្ងៃទី៣ ខែមីនា អ៊ីតាលីរកឃើញអ្នកឆ្លងរហូតដល់ទៅ ៤៦៦ករណី និងអ្នកស្លាប់ ២៧ករណីឯណោះ។ ករណីសរុបអ្នកឆ្លងនៅអ៊ីតាលីមានចំនួន ២៥០២នាក់ និងអ្នកស្លាប់ ៧៩នាក់។ ក្នុងនោះ តំបន់ Lombardia ភាគខាងជើងអ៊ីតាលី គឺមានអ្នកផ្ទុកកូរ៉ូណាវីរុសច្រើនជាងគេបំផុត ដែលមានរហូតដល់ ១៥២០ករណីឯណោះ។
ឈរនៅលំដាប់ទី៤ និងក្រោយអ៊ីតាលី អ៊ីរ៉ង់ បានរកឃើញអ្នកផ្ទុក COVID-19សរុប ២៣៣៦ករណី និងអ្នកស្លាប់ ៧៧ ករណី។ នៅថ្ងៃទី៣ ខែមីនា អ៊ីរ៉ង់ បានរកឃើញអ្នកជំងឺផ្ទុកកូរ៉ូណាវីរុសរហូតដល់ទៅ ៨៣៥ករណី និងអ្នកស្លាប់ ១១ករណី។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីកសាយភាយ COVID-19 ធនាគារពិភពលោក បានត្រៀមថវិការចំនួន ១២ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងជាមួយជំងឺថ្មីនេះ និងជាជំនួយសម្រាប់ប្រទេសក្រីក្រ និងប្រទេសខ្វះគ្រឿងបរិក្ខារសុខាភិបាលទំនើបៗ៕
Tag:
អ៊ីរ៉ង់
អ៊ីតាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com