COVID-19
អន្តរជាតិ
ប៉ូឡូញរកឃើញករណីឆ្លង COVID-19 និងជាប្រទេសទី៧៨លើពិភពលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ូឡូញ លោក Lukas Szumowski
× រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ូឡូញ លោក Lukas Szumowski បានអះអាងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ ទី៤ ខែមីនា នេះ ពីការរកឃើញករណីឆ្លង COVID-19 ដំបូងនៅក្នុងប្រទេស។ អ្នកជំងឺដែលមានស្ថានភាពប្រក្រតី កំពុងស្ថិតនៅមន្ទីរពេទ្យ Zielona Gora ខេត្ត Lubusz។ នេះបើយោងតាមការផ្សាយរបស់ TVP Info។
បើតាមលោករដ្ឋមន្ត្រី អ្នកជំងឺទើបតែត្រឡប់ពីប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្ន អាជ្ញាធរប៉ូឡូញ បានអំពាវនាវដល់អ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកជំងឺ ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក។ ប៉ូឡូញជាប្រទេសទី៧៨ដែលរកឃើញករណីឆ្លង COVID-19។
ប្រទេស៧៧កន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន និងលិចតិញស្តាញ។
អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី។
អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក។
អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក៕
© រក្សាសិទ្ធិដោយ thmeythmey.com