ជាតិ
រដ្ឋមន្ត្រី៖ អ្នកជំងឺលើស៨០ភាគរយ ពេញចិត្តនឹងសេវាសុខាភិបាល ក្នុងឆ្នាំ២០១៩
04, Mar 2020 , 3:43 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បង្ហាញតួលេខថា អតិថិជនលើសពី៨០ភាគរយ ដែលបានប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមណ្ឌលសុខភាពនៅទូទាំងប្រទេស បានពេញចិត្តនឹងសេវាសុខាភិបាល ក្នុងត្រីទី៤ ឆ្នាំ២០១៩។



ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល ដែលមានសម្តេចនាយករដ្ឋមន្រ្តី ចូលរួមធ្វើជាអធីបតី នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោករដ្ឋមន្រ្តីសុខាភិបាល ថ្លែងដូច្នេះថា៖«នេះជាលទ្ធផលល្អមួយ បញ្ជាក់ពីការប្រឹងប្រឹងរបស់រដ្ឋមន្រ្តី បុគ្គលិកសុខាភិបាលគ្រប់ជំនាញ ជាពេសេសគ្រូពេទ្យ និងការលើកកម្ពស់គុណភាពនិងការគ្រប់គ្រងសេវាសុខភាព»។

រដ្ឋមន្រ្តីរូបនេះ បន្ថែមថា ឆ្នាំ២០១៩ អត្រាអ្នកស្លាប់ ពេលទៅព្យាបាល បានធ្លាក់មកនៅត្រឹម ០,៦២ភាគរយ ដែលទាបជាង២០១៨ ដែលមានអត្រាអ្នកស្លាប់ ០,៧០ភាគរយ៕

Tag:
 សេវាសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com