ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី បង្គាប់ឲ្យគ្រប់ក្រសួង-ស្ថាប័ន កាត់បន្ថយការចំណាយ «ឲ្យបាន៥០ភាគរយ»
04, Mar 2020 , 3:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យគ្រប់ក្រសួងនិងគ្រប់ស្ថាប័នរដ្ឋ កាន់បន្ថយការចំណាយឲ្យបានរហូតទៅដល់៥០ភាគរយ នៅតាមក្រសួងនិងគ្រប់ស្ថាប័ននីមួយៗ ដើម្បីជួសសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាលដាលនៃវីរុសកូវីដ-១៩។ ប្រមុខរដ្ឋាភិបាល ប្រកាសពីបញ្ជានេះ នៅក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។



ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា លើកលែងតែស្ថាប័នបីប៉ុណ្ណោះ គឺក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយចំណាយត្រឹម២៥ភាគរយ។ ដើម្បីកាត់បន្ថយការចំណាយ ប្រមុខរដ្ឋាភិបាល បានណែនាំឲ្យគ្រប់ស្ថាប័ន កាត់បន្ថយការទៅបរទេស បើមិនសូវចាំបាច់ ហើយចាំបាច់ថា ត្រូវតែទៅ គឺត្រូវកាត់បន្ថយចំនួនមនុស្ស។ មេដឹកនាំរូបនេះ លើកជាឧទាហរណ៍ថា បើត្រូវទៅបរទេស៥នាក់ ត្រូវកាត់បន្ថយឲ្យទៅតែ២ឬ៣នាក់បានហើយ។  

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com