COVID-19
ជាតិ
នាយករដ្ឋមន្រ្តី ដាក់ការប្រយុទ្ធនឹងកូវីដ-១៩ ជាកិច្ចការទីមួយរបស់កម្ពុជានាពេលនេះ
04, Mar 2020 , 4:26 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា កិច្ចការជាអាទិភាពទីមួយរបស់ប្រទេសកម្ពុជាទាំងមូលនាពេលនេះ គឺការចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដោយចាប់ផ្តើមចូលរួមពីប្រជាជនគ្រប់រូប។



ក្នុងពីធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា៖«...ទាំងអស់គ្នាត្រូវធ្វើ ចាប់ផ្តើមពីមនុស្សម្នាក់ៗ រហូតទៅដល់ប្រជាជនទូទាំងប្រទេស តាំងពីប្រជាជនម្នាក់ រហូតដល់ថ្នាក់ស្ថាប័នជាតិទាំងមូល..»។

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com