ពីនេះ ពីនោះ
ត្រូវ​សរសេរថា «​ប៉ុនណា​» មិនមែន​«​ប៉ុណ្ណា​»​ឡើយ​!
05, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត​ពាក្យ «​ប៉ុនណា​» អាច​សរសេរ​បានតែ​មួយ​បែប ចំណែក​ពាក្យ «​ប៉ុណ្ណា​» មិនមែនជា​ពាក្យ​ដែល​ត្រូវ​នឹង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ឡើយ​។ ពាក្យ «​ប៉ុនណា​» ជា​សំណួរ​សម្រាប់​ចោទសួរ​ដើម្បី​បញ្ជាក់​ពី ទំហំ​។ ពាក្យ ប៉ុន ជា​គ្រាមភាសា​ប្រើ​ក្លាយជា ប៉ិន​។


 
​ការណ៍​ដែល​អ្នកខ្លះ​ច្រឡំ​ប្រើពាក្យ​«​ប៉ុនណា​»​មកជា​«​ប៉ុណ្ណា​»​នោះ ក៏​ដោយសារតែ​តាម​ចំណាំ​ឃើញថា មាន​ពាក្យ «​ប៉ុណ្ណេះ ប៉ុណ្ណោះ ប៉ុណ្ណឹង​»​នៅក្នុង​វចនានុក្រម​ខ្មែរ​។ ជាក់ស្តែង​មានតែ​ពាក្យ​«​ប៉ុនណា​»​តែមួយគត់​ដែល​មិនអាច​សរសេរ​ជា​ព្យាង្គ​ត​ម្រូ​ត​បានឡើយ​៕  

© រក្សាសិទ្ធិដោយ thmeythmey.com