អត្ថបទពាណិជ្ជកម្ម
ទប់ស្កាត់​អគ្គិភ័យ​ធ្ងន់ធ្ងរ ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព Fire Security Alarm របស់​ក្រុមហ៊ុន លី​ប្រា
19, Mar 2020 , 8:55 am        
រូបភាព
ដោយ: ថ្មីៗ
បញ្ហា​អគ្គិភ័យ គឺជា​ហានិភ័យ​មួយ​ខ្លាំង​បំផុត ដែល​គ្រប់​ស្ថាប័ន​ទាំងអស់​កំពុង​បារម្ភ ព្រោះ​វា​អាច​បំផ្លាញ​ទ្រព្យសម្បត្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​បាន ក្នុងពេល​មួយ​ព្រិច​ភ្នែក​តែប៉ុណ្ណោះ ជាពិសេស ក្នុង​ក្រុមហ៊ុន រោងចក្រ​ភោជនីយដ្ឋាន ឃ្លាំង​ស្តុក​អីវ៉ាន់ -​ល​- ដែល​ពិបាក​ក្នុងការ​គ្រប់គ្រង​អគ្គិភ័យ​។ ជាក់ស្តែង នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អគ្គិភ័យ​នៅក្នុង​រាជធានី​ភ្នំពេញ បានកើត​ឡើងជា​បន្តបន្ទាប់ ដែល​បានធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​ប្រជាពលរដ្ឋ​អស់​ជាច្រើន ព្រមទាំង​មាន​ករណី​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។
 
​ជាមួយនឹង​សេវាកម្ម​ថ្មី​របស់ លី​ប្រា លោកអ្នក​ប្រៀបបាន​ដូច​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ពិសេស អាច​ផ្ដល់​សញ្ញា​ដល់​លោកអ្នក​គ្រប់ពេល គ្រប់កន្លែង គ្រប់​ស្ថានការណ៍ នោះ​គឺ​ប្រព័ន្ធ​សុវត្ថិភាព​ផ្តល់​សញ្ញា​អគ្គិភ័យ ( Fire Security Alarm ) ដែលមាន​សំឡេង​រោទិ៍​ផ្តល់​ជាស​ញ្ញា​។ ហើយ​កាន់តែ​ពិសេស​ទៀត​នោះ លី​ប្រា មាន​ក្រុមការងារ​ឃ្លាំមើល​សុវត្ថិភាព​ជូន​លោកអ្នក ២៤​ម៉ោង​លើ​២៤​ម៉ោង និង​៧​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍​។​


 
​ក្រៅពី​ប្រព័ន្ធ​ផ្តល់​សញ្ញា​អាសន្ន​ពេល​មាន​អគ្គិភ័យ​( Fire Security Alarm ) ក្រុមហ៊ុន លី​ប្រា មាន​សេវាកម្ម​ជាច្រើន​ទៀត សម្រាប់​ផ្តល់​ជួន​អតិថិជន មានដូចជា VIP Protection, Consultant, មាន​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​, ISS ដែលជា​ប្រព័ន្ធ​ប្រឆាំង ចោរ​គាស់ និង​ទប់ស្កាត់​អគ្គិភ័យ , CMS Monitoring, Smart Parking System, Access Control System និង​AI Technology ។​
 
​ក្រុមហ៊ុន លី​ប្រា គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ ទាំង​ផ្នែក​សេវាកម្ម និង​បច្ចេកវិទ្យា ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១៨, ផ្លូវ​លេខ​៥៩៦ កែង​ផ្លូវ​៣២១ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាមរយៈ លេខ​ទូរស័ព្ទ​: 070 759 168 / 016 505 168 / 088 8014 168 ឬ​តាម​អ៊ីមែល​៖ [email protected] និង​គេហទំព័រ​៖ http://www.libra-security.com

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com