អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​របស់ OPPO ឆ្នាំ 2020 នឹង​បំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 865
05, Mar 2020 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាង​មួយ​ទសវត្សរ៍​មកនេះ ក្រុមហ៊ុន OPPO ហាក់​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន ធុន​មធ្យម កណ្តាល និង​ថ្នាក់ខ្ពស់​ជុំវិញ​ពិភពលោក​។​
 
​កាលពី​ឆ្នាំ ២០១១ ក្រុមហ៊ុន​ផ្គត់​ផ្ត​ង់​សម្ភារ​បច្ចេកវិទ្យា និង​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក​មួយ​នេះ បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​លើកដំបូង​របស់ខ្លួន ដែលមាន​ឈ្មោះថា OPPO Find Me (OPPO Find X903) ហើយ​ទទួលបាន​ជោគជ័យ​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់​។ នៅ​ឆ្នាំ ២០១២ ក្រុមហ៊ុន OPPO បាន​កែប្រែ​មុខមាត់​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ ស៊េរី Find បន្តបន្ទាប់ តាមរយៈ​ការប្រើប្រាស់ CPU ប្រភេទ Dual-core និង​ការ​រចនា​យ៉ាង​កាលី​ប និង​ទាន់សម័យ​ជាង​មុន លើ​ស្មា​ត​ហ្វូ​ន Find 3, ច្នៃប្រឌិត​កំពូល​ស្មា​ត​ហ្វូ​ន Finder ដែលមាន​កម្រាស់​ស្តើង​បំផុត​លើ​ពិភពលោក ត្រឹមតែ 6.65mm និង​បង្កើត​ស្មា​ត​ហ្វូ​ន Find 5 មាន​អេក្រង់ 1080p ដំបូង​បំផុត នៅ​ប្រទេស​ចិន​។ នៅ​ឆ្នាំ ២០១៤ OPPO បាន​ផលិត​កំពូល​ស្មា​ត​ហ្វូ​ន Find 7 ដែល​ទ្រទ្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដំបូង​គេ​បង្អស់​។ នៅ​ឆ្នាំ ២០១៨ ស្មា​ត​ហ្វូ​ន OPPO Find X ត្រូវបាន​ក្រុមហ៊ុន បំពាក់​នូវ​អេក្រង់​លាត​ពេញ និង​មានការ​ចរ​នា​យ៉ាង​ល្អ​ផ្ចិតផ្ចង់​បំផុត រហូត​អាច​ឈ្នះ​ពានរង្វាន់ នៃ​ការ​ឌី​ស្សាញ​ដ៏​ល្អ​បំផុត (Best Design Award) នៅក្នុង​ប្រទេស​ចិន ក្នុង​កម្មវិធី ប្រគល់​ពានរង្វាន់​ប៉ាតង់​របស់​ចិន សម្រាប់​សតវត្ស​ន៍ទី 21 (21st China Patent Awards) បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​អាស៊ី​។ នេះ​បើ​យោងតាម​ការចេញផ្សាយ របស់​គេហទំព័រ​អេឡិចត្រូនិក​វ៉ើ​ល​។​
 
OPPO Find X គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ដែល​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ខ្លួន​ទាំងមុខ ទាំងក្រោយ និង​បានធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ កាន់​តែមាន​សម្រស់​លេចធ្លោ ប្លែក​ពី​ស្មា​ត​ហ្វូ​ន​ធម្មតា​។ បន្ថែម​លើ​នេះ វា​ក៏​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ស្កេ​ន​មុខ​ដោះ​សោ បែប 3D ដែល​ផ្ដល់នូវ​សុវត្ថិភាព​ខ្ពស់ ជាង​ការ​ស្កេ​ន​ក្រយៅដៃ រហូតដល់ 20 ដង​។ Find X ដំណើរការ​ដោយ Snapdragon 845 អម​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដោយ​រៀងរាល់​ល្បឿន​ដំណើរការ​កម្មវិធី ក៏ដូចជា​ការ​សាក​ថ្ម សុទ្ធតែ​ឈរ​នៅលើ​លំដាប់​ស្មា​ត​ហ្វូ​ន​កំពូល​។ លើសពីនេះទៅទៀត OPPO ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីឈ្មោះ លំដាប់​ពិភពលោក Lamborghini និង​បញ្ចេញ​នូវ​ម៉ូ​ដែល​ជំនាន់​ពិសេស​របស់ខ្លួន គឺ Find X Automobili Lamborghini Edition ដែល​កាន់តែ​អែម​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​កំពូល​លឿន SuperVOOC កម្លាំង 50W​។​


 
​ស្មា​ត​ហ្វូ​ន OPPO Find X មិន​ត្រឹម​តែមាន​រូបរាង​ស្អាត គួរ​ឲ្យ​ចង់​ចាប់​កាន់​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ខ្លួន ទាំងមុខ (​ទំហំ 16MP) ទាំងក្រោយ (20MP) ថតរូប​ច្បាស់​ស្អាត​គ្រប់ពេលវេលា​។ 
 
​ស្មា​ត​ហ្វូ​ន​នេះ ក៏មាន​ប្រព័ន្ធ 3D scanner សម្រាប់​ដោះ​សោបាន​លឿន និង​សុវត្ថិភាព​បំផុត (​សុវត្ថិភាព​ជាង​ការ​ស្កេ​ន​ក្រយៅដៃ ដោះ​សោ​រហូតដល់ 20​ដង​)​ប្រតិបត្តិការ​ដោយ​បន្ទះ​ឈី​ប Snapdragon 845 ប្រើប្រាស់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC​។ សម្រាប់ OPPO Find X Automobili Lamborghini Edition កាន់តែ​អែម ព្រោះ​អាច​ទ្រទ្រង់ បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC 50W​។ 
 
​អាស្រ័យហេតុនេះ ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ Find X ស៊េរី​បន្ទាប់ អាចមាន​ភាព​អស្ចារ្យ​ខ្លាំង​ជាមុន ទាំង​រូបរាង ប្រតិបត្តិការ​បន្ទះ​ឈី​ប កាមេរ៉ា កម្រិត​បង្ហាញ និង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន ព្រោះ​ក្រុមហ៊ុន OPPO បាន​ពន្យារពេល ក្នុងការ​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ រហូតដល់​ជិត​2​ឆ្នាំ​។ យោងតាម​សៀវភៅ​ស (White Paper)  ដែល​រៀបរៀង​ដោយ OPPO និង IHS Markit ក្នុង​ព្រឹ​តិ្ត​ការណ៍ OPPO INNO DAY 2019 កាលពី​ថ្ងៃទី​១០ ធ្នូ បាន​គូសបញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​ស៊េរី បន្ទាប់​របស់​ក្រុមហ៊ុន OPPO នឹង​បំពាក់​នូវ​បច្ចេកវិទ្យា 5G ទំនើប​ចុងក្រោយ ប្រតិបត្តិការ ដោយ​បន្ទះ​ឈី​ប Snapdragon 865​។ ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ ស៊េរី​ថ្មី​បន្ទាប់ពី Find X ត្រូវបាន​រំពឹងទុក​ថា បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ 2020​។ យើង​កំពុងតែ​រងចាំ​អ៊ុត​មើលថា តើ ស្មា​ត​ហ្វូ​ន OPPO ត្រកូល Find ចុងក្រោយ អាចមាន​លក្ខណៈពិសេសៗ​អ្វីខ្លះ ដែល​ក្រុមហ៊ុន OPPO ខំ​លាក់ទុក​សម្រាប់​ម៉ូ​ឌែ​ល​មួយ​នេះ​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com