កីឡាជាតិ
ជាតិ
លោក កៅ គិរី គ្រូ U18 ព្រះខ័នរាជស្វាយរៀង ទទួលមរណភាពក្នុងអាយុ៣៩ឆ្នាំ
× លោក កៅ គិរី គ្រូបង្វឹកក្រុម U18 របស់ព្រះខ័នរាជស្វាយរៀង បានទទួលមរណភាពនៅមន្ទីរពេទ្យវៀតណាម ក្នុងអាយុ៣៩ឆ្នាំ នាថ្ងៃទី៥ ខែមីនា នេះ។ កន្លងមក លោក រិទ្ធ ឌីកា នាយកបច្ចេកទេសក្លិបព្រះខ័នរាជស្វាយរៀង បានអះអាងតាមហ្វេសប៊ុករបស់ខ្លួនថា លោក កៅ គិរី មានជំងឺលើសឈាម។
ក្លិបព្រះខ័នរាជស្វាយរៀង មិនទាន់បង្ហាញព័ត៌មានលំអិតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះ ក្លិបភ្នំពេញក្រោន តាមរយៈគេហទំព័ររបស់ខ្លួន បានសរសេរសាររំលែកទុក្ខចំពោះការបាត់បង់លោក កៅ គិរី ដែលជាអតីតគ្រូបង្វឹកក្លិបយុវជនរបស់ខ្លួនពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។
«មរណភាពរបស់លោក គិរី គឺជាការបាត់បង់បុគ្គលមួយរូបដែលពោរពេញដោយសមត្ថភាព ក៏ដូចជាព្រហ្មវិហារធម៌ និងបានរួមចំណែកជាច្រើនក្នុងការបណ្តុះបណ្តាលធនធានកីឡាករទាំងកម្រិតក្លឹបអាជីព និងជម្រើសជាតិកម្ពុជាផងដែរ»។ នេះបើយោងតាមភ្នំពេញក្រោន៕
© រក្សាសិទ្ធិដោយ thmeythmey.com