អត្ថបទពាណិជ្ជកម្ម
គន្លឹះ​សាមញ្ញ​ក្នុង​ការទិញ​ផ្ទះ​សម្រាប់​អ្នកមាន​ចំណូល​មធ្យម​
05, Mar 2020 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកដឹង​ទេ​? អ្នកមាន​ចំណូល​មធ្យម​ជាច្រើន​នៅតែ​ប្រឈម​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង​នៅពេល​និយាយ​ដល់​ការទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​។ បើទោះជា​យ៉ាងនេះ​ក្តី តាមរយៈ​ការ​សន្សំ​ប្រាក់​សម្រាប់​អនាគត ប្រជាជន​ខ្មែរ​ដែលមាន​ចំណូល​មធ្យម​ជាច្រើន​កំពុងផ្តល់​លទ្ធភាព​ដល់​ខ្លួនឯង​ក្នុងការ​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​ឲ្យ​បាន​ឆាប់រហ័ស​។ ដូចនេះ តើ​ការ​សន្សំ​ប្រាក់​មាន​សារៈសំខាន់​ដូចម្តេចខ្លះ​សម្រាប់​គម្រោង​ទិញ​លំនៅដ្ឋាន​?
 
​ជាការ​ពិតណាស់ ការ​សន្សំ​ប្រាក់​គឺជា​វិធី​តែមួយគត់ ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​មានឱកាស​ក្លាយជា​ម្ចាស់​លំនៅដ្ឋាន​របស់ខ្លួន​ឯង​ផ្ទាល់​បាន​រហ័ស​។ អ្នក​គួរ​ចាប់ផ្តើម​គិតគូរ​ពី​គេហដ្ឋាន​អនាគត​ចាប់តាំងពី​វ័យ​ជំទង់​នៅពេលដែល​អ្នកមាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​។ វា​មានន័យថា ការរៀបចំ​គម្រោង​សម្រាប់​ទិញ​លំនៅដ្ឋាន​មិនបាន​កម្រិត​អាយុ​ឬ​វ័យ​របស់​អ្នក​ឡើយ​។ ពោលគឺ​នៅពេលដែល​អ្នក​ចាប់ផ្តើម​សន្សំ​ប្រាក់​កាន់តែ​លឿន នោះ​ឱកាស​ដែល​អ្នក​អាច​ក្លាយជា​ម្ចាស់​គេហដ្ឋាន​ក្នុង​ក្តី​ស្រមៃ​នឹង​កើតឡើង​កាន់តែ​ឆាប់​។ ប្រសិនបើ​អ្នក​គិតថា ការ​សន្សំ​ប្រាក់​តែម្នាក់ឯង​អាច​ផ្តល់​ភាពយឺតយ៉ាវ​ក្នុងការ​ក្លាយជា​ម្ចាស់ផ្ទះ អ្នក​អាច​ពិចារណា​ស្វែងរក​ដៃគូ​ដើម្បី​វិនិយោគ​រួមគ្នា​លើ​គម្រោង​គេហដ្ឋាន​នេះ​។ ការ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​អាច​ចូលរួម​ពី​ដៃគូ​របស់​អ្នក​បាន ដោយ​វិធី​ងាយៗ​ដូច​ជាការ​សន្សំ​ប្រាក់​រួមគ្នា​ជាប្រចាំ​ថ្ងៃ​ឬ​ប្រចាំខែ​ឲ្យ​បាន​ទៀងទាត់​។ ការ​សន្សំ​ប្រាក់​ជាប់លាប់ អាច​ផ្តល់​ការវិភាគ​ជាក់លាក់​មួយ​ដល់​អ្នក​ពី​ពេលវេលា​ដែល​អ្នក​អាចមាន​លទ្ធភាព​ទិញ​ផ្ទះមួយ​ខ្នង​បាន​យ៉ាងពិត​ប្រាកដ​សម្រាប់​អ្នកមាន​ចំណូល​មធ្យម​។ 


 
​ទន្ទឹមនឹង​នេះដែរ យើង​បានដឹងហើយថា​តម្លៃ​អចលនទ្រព្យ​តែងតែមាន​កំណើន​ឥតឈប់ឈរ​សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ដូចជា​ប្រទេស​កម្ពុជា​។ បើទោះជា​យ៉ាងនេះ​ក្តី នេះ​មិនមែន​មានន័យថា​អ្នកមាន​ចំណូល​មធ្យម ឬ​គូស្នេហ៍​ថ្មីថ្មោង​មានលទ្ធភាព​តិចតួច​ក្នុងការ​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​នោះទេ​។ លោកអ្នក​ត្រូវ​ចេះ​ជ្រើសរើស​ផ្ទះ​ដែលមាន​ទីតាំង​ល្អ និង​សមរម្យ​សម្រាប់​កញ្ចប់​ថវិកា​របស់​លោកអ្នក តួយ៉ាង​ដូចជា​ការជ្រើសរើស​ការរស់នៅ​ក្នុង «​បុរី​ភូមិ​បាគង​» ជាដើម​។ ជាមួយ​«​បុរី​ភូមិ​បាគង​»​ខេត្តសៀមរាប ការទិញ​ផ្ទះ​ប្រណិត​មួយ​ខ្នង​ត្រូវបាន​ផ្តល់​ទាំង​ភាពងាយស្រួល និង​ទំនុកចិត្ត​យ៉ាងខ្លាំង​ដល់​អនាគត​ម្ចាស់ផ្ទះ​គ្រប់រូប​។ 
 
​បុរី​ភូមិ​បាគង គឺជា​និមិត្តរូប​នៃ​ការរស់នៅ​បែប​សហគមន៍​របស់​ប្រទេស​កម្ពុជា និង​ជា​ភូមិដ្ឋាន​ទំនើប​ដំបូង​គេ​បង្អស់​ក្នុង​ខេត្តសៀមរាប​។ 
​បុរី​ភូមិ​បាគង​មានផ្ទះ​សរុប ៣៥០​ខ្នង សាងសង់ឡើង​សម្រាប់​ស្នាក់នៅ​និង​ធ្វើ​អាជីវកម្ម លើ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​អំណោយផល​ដោយ​ធនធានធម្មជាតិ និង​ខ្យល់អាកាស​បរិសុទ្ធ​។ នៅក្នុង​បុរី​ភូមិ​បាគង មាន​ផ្សារ​ទំនិញ​ដែលជា​បេះដូង​នៃ​បុរី មាន​តួនាទី​ផ្គត់ផ្គង់​តម្រូវការ​ចាំបាច់​របស់​ម្ចាស់ផ្ទះ​គ្រប់រូប​និង​មហាជន​។ គម្រោង​បុរី​ភូមិ​បាគង ក៏មាន​ដាក់បញ្ចូល​សាលារៀន​ដែលជា​កន្លែង​បណ្តុះ​វិជ្ជា លោកអ្នក​ដែលមាន​បុត្រ​ធីតា​តូចៗ​នឹងមិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​ក្នុង​ការជូន​កូនៗ​ទៅ​សាលារៀន​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​។ បន្ថែម​ពីនេះ បុរី​ភូមិ​បាគង​ស្ថិតនៅ​ប្រមាណ​ត្រឹមតែ​១០​នាទី​ពី​ក្រុង​សៀមរាប ១៥​នាទី​ពី​ប្រាសាទអង្គរវត្ត ៣០​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​និង​ប្រាស្រ័យ​ទាក់ទង​។ គម្រោង​បុរី​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ធំ​ក្នុងការ​អភិវឌ្ឍន៍​ភាគ​ខាងកើត​នៃ​ក្រុង​សៀមរាប​ដែល​លាតសន្ធឹង​លើ​ផ្ទៃ​ដ៏​រហូតដល់​ជាង ២០០​ហិកតា​។ 


 
​ជាមួយនឹង​ការផ្តល់ជូន​ដ៏​អស្ចារ្យ «​បុរី​ភូមិ​បាគង​»​នៅតែ​រក្សា​ទស្សនវិស័យ​របស់ខ្លួន​ក្នុងការ​ក្លាយខ្លួនជា​ជម្រើស​ដ៏​ឆ្លាត​វៃ​របស់​គ្រួសារ​សម័យថ្មី និង​សម្រាប់​អ្នកមាន​ប្រាក់ចំណូល​មធ្យម​។ ដោយ​គ្រាន់​តែមាន​ទឹកប្រាក់​១០%​នៃ​តម្លៃ​ផ្ទះ​ទាំងមូល លោកអ្នក​អាច​ទទួលបាន​កម្ចី​រហូត​ដល់​៩០%​ពី​ធនាគារ​ដៃគូ​របស់​បុរី​ភូមិ​បាគង​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​លោកអ្នក​។ មិនតែប៉ុណ្ណោះ លោកអ្នក​ក៏​អាច​ជ្រើសរើស​ការបង់​រំលស់​ប្រចាំខែ ដែលមាន​តម្លៃ​ត្រឹមតែ​៤៥៤​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ជា​ចំនួន​សមរម្យ​បំផុត​ដែល​អ្នកមាន​ចំណូល​កម្រិត​មធ្យម​នាពេល​បច្ចុប្បន្ន​អាច​ទទួលយកបាន​។ 
 
​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែលមាន​ស្ថេរភាព​ដូច​ពេល​បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​តំបន់​អាស៊ី​លើ​ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ជាពិសេស​ការអភិវឌ្ឍ​ន៍​ផ្នែក​លំនៅដ្ឋាន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាជន​ក្នុងស្រុក​។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នកមាន​ចំណូល​មធ្យម​ងាក​មក​គិតគូរ​វិនិយោគ​លើ​លំនៅដ្ឋាន​ផ្ទាល់ខ្លួន ខណៈដែល​តម្លៃ​អចល​ទ្រព្យ​នឹង​បន្ត​កើន​ឡើងជា​លំដាប់ ព្រោះ​គេហដ្ឋាន​នឹង​នៅតែ​ជា​ជម្រើស​ដំបូង​នៃ​តម្រូវការ​ចាំបាច់​របស់​មនុស្ស​គ្រប់រូប​។ 


 
​បុរី​ភូមិ​បាគង មាន​អ្នកផ្តល់​ប្រឹក្សា​ជំនាញៗ​ជាច្រើន​រង់ចាំ​ផ្តល់ព័ត៌មាន​ពី​ជម្រើស​ដ៏​សន្សំសំចៃ​បំផុត​សម្រាប់​អនាគត​ម្ចាស់​គេហដ្ឋាន​ទាំងឡាយ ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់​ទាក់ទង​នឹង​គម្រោង​លំនៅដ្ឋាន​អនាគត​របស់ខ្លួន​។ លោកអ្នក​អាចមក​ទស្សនា​ផ្ទះ​គំរូ​ពិត​របស់​បុរី​ភូមិ​បាគង ដែលមាន​ទីតាំង​នៅក្នុង​ខេត្តសៀមរាប ឬ​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​«​បុរី​ភូមិ​បាគង​» នៅ​ទីតាំង​ខាងក្រោម​៖ 
 
-​ ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ភ្នំពេញ ស្ថិតនៅក្នុង Factory Phnom Penh, អគារ B2 ជាន់​ទី​២ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែលើ ភ្នំពេញ 
-​ ​ការិយាល័យ​លក់​និង​ទីតាំង​គម្រោង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ ខាងកើត​រង្វង់​មូល​ព្រៃ​គុយ​២​គម សៀមរាប​។ 
 
​លោកអ្នក​ក៏​អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ​៖ 011 887 226 ឬ 010 887 336 ឬ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ គម្រោង​«​បុរី​ភូមិ​បាគង​» https://www.facebook.com/BakongVillage/
 



 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com