COVID-19
ជាតិ
នាយករដ្ឋមន្ត្រី ប្រាប់​ឲ្យ​ស្ថាប័នរដ្ឋ ផ្អាក​គម្រោង​សាងសង់ ដើម្បី​សន្សំ​ថវិកា​ទុក​ទប់​ទល់នឹង​កូ​វីដ​-១៩
05, Mar 2020 , 8:19 pm        
រូបភាព
រូបភាពពី ទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន
រូបភាពពី ទំព័រហ្វេសប៊ុករបស់ សម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ រាល់​គម្រោង​វិនិយោគ​របស់​កម្ពុជា ចំពោះ​ការដ្ឋាន​សាងសង់ ដែល​មិនទាន់​បើក​ការដ្ឋាន ត្រូវ​ផ្អាក​ការបើក​ការដ្ឋាន​សិន ដោយ​រងចាំ​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំក្រោយ​។ គម្រោង​ដែល​លើកលែង​មាន គម្រោង​ដែលមាន​ហិរញ្ញប្បទាន​ដោយ​បរទេស រួមជាមួយ​ថវិកា​ប​ដិ​ភាព​របស់​កម្ពុជា​។ នេះ​ជាការ​សម្រេច​របស់ សម្ដេច ហ៊ុន សែន ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ចកម្ពុជា និង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ (Covild-19 )​។


 
​សម្ដ​ច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​គម្រោង​វិនិយោគ​ផ្ទាល់​របស់​យើង គឺ​ការដ្ឋាន​ណា​ដែល​មិនទាន់​ត្រូវបាន​បើក​ការដ្ឋាន​ទេ ផ្អាក​ការបើក​ការដ្ឋាន​សិន​។ លើកលែងតែ​ការដ្ឋាន ដែល​ហិរញ្ញប្បទាន​ដោយ​បរទេស មាន​ថវិការ​បដិភាគ​របស់​កម្ពុជា​»​។ ជាក់ស្តែង សម្ដេច ហ៊ុន សែន បញ្ជាក់ថា ការដ្ឋាន​សាងសង់​ផ្លូវ​ពី​បាត់ដំបង​ទៅ​កោះកុង គឺ​នៅតែ​បន្ត​ធ្វើតាម​គម្រោង​។ 
 
​សំឡេង​៖



 
​ប្រមុខ​រដ្ឋាភិបាល សង្កត់ធ្ងន់ថា​៖«​កម្មវិធី​មួយចំនួន​ដែល​មិនទាន់​បើក​ការដ្ឋាន​ទេ ផ្អាក​សិន រង់ចាំ​ឆ្នាំក្រោយ​ក៏​មិនទាន់​យឺត​ពេល​ដែរ ធ្វើ​យ៉ាងម៉េច ឱ្យ Covid-19 នេះ ទៅឱ្យ​ផុត​សិន ដើម្បីឱ្យ​យើង​ដឹង​ច្បាស់​ថា ទុន​របស់​យើង​មាន​ប៉ុន្មាន​ឱ្យ​ពិតប្រាកដ​»​។ 
 
​ជាមួយគ្នានេះដែរ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ការងារ​អាទិភាព​ខ្ពស់បំផុត​របស់​កម្ពុជា​នាពេលនេះ គឺ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស Covid19៕

Tag:
 សម្ដេច ហ៊ុន សែន​
  ផ្អាក​ការសាងសង់​
© រក្សាសិទ្ធិដោយ thmeythmey.com