ពីនេះ ពីនោះ
ពាក្យ «ប្រឌិត»សរសេរជា«ប្រឌិដ្ឋ»ឬ«ប្រតិដ្ឋ»ក៏បាន
× ភាសាខ្មែរមានពាក្យខ្លះសរសេរបានច្រើនបែប ហើយពាក្យខ្លះសរសេរបានតែមួយបែបទេ។ ដើម្បីកត់ចំណាំថាពាក្យណាសរសេរបានមួយបែប ឬពាក្យណាសរសេរបានច្រើនពាក្យ គួរណាស់តាមចំណាំ និងត្រួតពិនិត្យនៅក្នុងវចនានុក្រមខ្មែរជាមុនសិន មុននឹងសរសេរ និងប្រើប្រាស់នៅក្នុងសំណេរ។
ជាក់ស្តែងពាក្យ«ប្រឌិត»អាចសរសេរបានច្រើនបែបទៀត គឺ«ប្រឌិដ្ឋ»ក៏បានឬ«ប្រតិដ្ឋ»ក៏បាន គឺសុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។
វចនានុក្រមខ្មែរបានបញ្ជាក់ថា«ប្រឌិត,ប្រឌិដ្ឋ ឬ ប្រតិដ្ឋ» មានន័យថា ឋិតនៅនឹង,តាំងនៅស៊ប់,តាំងនៅជាប់លាប់។ ពាក្យទាំងនេះសំដៅលើការបង្កើតអ្វីមួយទៅតាមយោបល់របស់ខ្លួន ដោយប្រដូចទៅនឹងនេះ ទៅនឹងនោះ។ គេច្រើននិយាយពាក្យទាំងនេះ នៅក្នុងន័យថា ពាក្យប្រឌិដ្ឋ គឺជាពាក្យដែលគេចេះតែនិយាយទៅៗ។
ពាក្យខ្លះទៀតក៏អាចសរសេរបានច្រើនបែបដែរ ដូចជា ចំទើរ ឬជំទើរ, ចំនួប ឬជំនួប,លម្ហ ឬ លំហ ឬ រម្ហ ឬ រំហ, បម្រះ ឬបង្រះ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com