អត្ថបទពាណិជ្ជកម្ម
លោក ឃិន វណ្ឌី​៖ សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ជួយ​ឱ្យ​គ្រូ​សតវត្ស​ទី​២១ ចេះ​ពី​ការបង្រៀន​បែប​ថ្មី​
05, Mar 2020 , 5:16 pm        
រូបភាព
លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិអប់រំ ដែលជា​អ្នករៀបរៀងសៀវភៅ «វិធីសាស្រ្ត​បង្រៀន» ក្នុង​ចំណោម​គ្រូឧទ្ទេស​៥នាក់
លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិអប់រំ ដែលជា​អ្នករៀបរៀងសៀវភៅ «វិធីសាស្រ្ត​បង្រៀន» ក្នុង​ចំណោម​គ្រូឧទ្ទេស​៥នាក់
​ភ្នំពេញ​៖ សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ជា​កម្រង​ឯកសារ​ស្រាវជ្រាវ​វិធីសាស្ត្រ​បង្រៀន​ដែល​រៀបរៀង​ដោយ​ក្រុម​គ្រូឧទ្ទេស​ឧ​ត្ត​ម​សិក្សា​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ ។ សៀវភៅ​នេះ នឹង​ជួយ​បង្ហាញផ្លូវ​ដល់​គ្រូបង្រៀន គរុ​និស្សិត គរុ​សិស្ស ឱ្យបាន​ជ្រាប​កាន់តែច្បាស់​ពី​ការបង្រៀន​។ លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលជា​អ្នក​រៀបរៀង​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ក្នុងចំណោម​គ្រូឧទ្ទេស​៥​នាក់ លើកឡើងថា​៖ «​សៀវភៅ​នេះ អាច​យកទៅ​ប្រើប្រាស់​គ្រប់​ភូមិ​សិក្សា​តាំងពី​ថ្នាក់​បឋម​រហូតដល់​ម​ហា​វិទ្យាល័យ និង​គ្រប់​មុខវិជ្ជា ជាពិសេស​ធ្វើឱ្យ​គ្រូបង្រៀន ចេះ​ពី​ការបង្រៀន​បែប​ថ្មី​»​។
 
​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ឃិន វណ្ឌី គ្រូឧទ្ទេស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលជា​អ្នក​រៀបរៀង​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ក្នុងចំណោម​គ្រូឧទ្ទេស​៥​នាក់​ដូចតទៅ​៖ 



 
​ក្រុម​គ្រូឧទ្ទេស​កម្រិត​ឧ​ត្ត​ម​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​(NIE) ចំនួន ៥​រូប បាន​ចំណាយពេល​ចងក្រង និង​បោះពុម្ពផ្សាយ​សៀវភៅ​មួយ​ក្បាល ចំណងជើង​ថា «​វិធីសាស្ត្រ​បង្រៀន​»​។ សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​អប់រំ​ដូចជា គ្រូបង្រៀន គរុ​និស្សិត គរុ​សិស្ស​។ សៀវភៅ​នេះ​បាន​បោះពុម្ព និង​កែសម្រួល​ចំនួន​៣​លើក ដើម្បី​អភិវឌ្ឍ​ការអប់រំ​កាន់តែ​ប្រសើរ​និង​បត់បែន​ទៅតាម​ទំនើបកម្ម​និង​ពិពិធ​កម្ម​អប់រំ​។​
 
​បើតាម​លោក ឃិន វណ្ឌី សៀវភៅ​នេះ​ចែកចេញជា​៥​ជំពូក ជំពូក​ទី​១ ណែនាំ​ឲ្យ​ស្គាល់​ពី​វិធីសាស្ត្រ​បង្រៀន​ជា​អ្វី​, ជំពូក​ទី​២ ណែ​នាំឱ្យ​យល់ដឹង​ពី​របៀប​នៃ​ការបញ្ជ្រាប​ការអប់រំ​ប្រកបដោយ​និរន្ត​ភាព​(ESD) ការបញ្ជ្រាប​ទ្រឹស្តី​ប្ល៊ូ​ម​តា​សូ​ណូ​មី​នៅក្នុង​កិច្ច​តែងការ​បង្រៀន​, ជំពូក​ទី​៣ ខ្លឹមសារ​នៅក្នុង​ជំពូក​នេះ​គឺ​ពន្យល់​បកស្រាយ​អំពី ការកំណត់​វត្ថុបំណង​មេរៀន​, ជំពូក​ទី​៤ បង្ហាញ​ពី​របៀប​នៃ​ការបង្រៀន​បែប​ប្រពៃណីនិយម ដែល​ប្រព័ន្ធ​អប់រំ​ពី​ដើម​គេ​បាន​អនុវត្ត ដោយ​សិស្ស​រង់ចាំតែ​ស្តាប់ ចាំតែ​ទទួល ដោយ​គ្មាន​សកម្មភាព ហើយ​គ្រូ​ចាំតែ​ផ្តល់ឱ្យ និង​ជំពូក​ទី​៥ បង្ហាញផ្លូវ​ពី​វី​ធី​សាស្ត្រ​បង្រៀន​បែប​ទំនើបកម្ម​ដូចជា វិធី​វិទ្យាសាស្ត្រ ការបង្រៀន​និង​រៀន​តាមបែប​រិះរក​(IBL) ដែលជា​ការបង្រៀន​ផ្តល់ឱ្យ​សិស្ស​រក​ចំណេះដឹង​តាមរយៈ​សំណួរ​គន្លឹះ​។​


 
​សម្រាប់​អ្នកគ្រូ រិ​ទ្ធិ លីដា គ្រូបង្រៀន​ថ្នាក់​ទី​៦ នៅ​សាលាបឋមសិក្សា​វត្ត​បូព៌ ដែល​បាន​អាន​សៀវភៅ​នេះ បាន​ឲ្យ​ដឹងថា​៖ «​នៅក្នុង​សៀវភៅ​នេះ បាន​និយាយ​ពី​វិធីសាស្ត្រ​បង្រៀន​ជាច្រើន​។ ហើយ​សៀវភៅ​នេះ ជា​មាគ៌ា​សម្រាប់​ផ្ដល់​ចំណេះដឹង​បន្ថែម និង​ល្បិច​ក្នុងការ​បង្រៀន​ផ្សេងៗ​។ ខ្ញុំ​គិតថា សៀវភៅ​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​គ្រូបង្រៀន​»​។​
 
​ទោះបី​មានបទពិសោធន៍​បង្រៀន​សិស្ស ១៦​ឆ្នាំ​ក៏ដោយ អ្នកគ្រូ រិ​ទ្ធិ លីដា ក៏​នៅតែ​អាន​វិធីសាស្ត្រ​បង្រៀន​នេះដែរ​។ «​វិធីសាស្ត្រ​បង្រៀន​របស់​យើង ចាស់​ក៏​មិន​បោះចោល ថ្មី​ក៏​មិន​បោះបង់​។ វិធីសាស្ត្រ​បង្រៀន គឺមាន​ភាពបត់បែន បើ​មាន​កាន់តែច្រើន កាន់តែ​ល្អ​។ ដូច្នេះ​គ្រូបង្រៀន ត្រូវ​ចេះ​ពី​វិធីសាស្ត្រ​បង្រៀន​ឱ្យ​កាន់តែច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកគ្រូ រិ​ទ្ធិ លីដា​។ 
 
​លោក ស៊ូ វណ្ណា គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពាម​ជាំ​ង ខេត្ត​ត្បូងឃ្មុំ បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​សៀវភៅ​វិធីសាស្ត្រ​បង្រៀន​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​គិតថា​សៀវភៅ​នេះ មាន​សារប្រយោជន៍​ជាច្រើន​សម្រាប់​លោកគ្រូ​អ្នកគ្រូ​។ ខ្ញុំ​គាំទ្រ​ចំពោះ​សៀវភៅ​នេះ ជាខ្លាំង សៀវភៅ​នេះ ជា​ឯកសារ​មួយ ដែល​ចាំបាច់​សម្រាប់​គ្រូបង្រៀន វា​ដូចជា​គម្ពីរ​មួយ​ដ៏​សំខាន់​មួយ​។ ព្រោះ​សៀវភៅ​នេះ បានបង្ហាញ​ពី​ការបង្រៀន​តាម​លក្ខណៈផ្សេងៗ​ជាច្រើន​»​។ 
 
​លោក​-​អ្នក អាច​ទិញ​សៀវភៅ​នេះ នៅ​តូប​លេខ​៤ ក្នុង​ពិធី​តាំងពិព័រណ៍​ទិវា​ជាតិ​អំ​ណាន នា​វិទ្យាស្ថាន​តិច​ណូ ចាប់ពី​ថ្ងៃទី​៦-៩ មីនា ឬក៏​អាចទាក់ទង​ទៅ​លេខ​០៩២ ៨៨៨ ៥១២ និង​០៨៩ ៨៥៦ ៧៦៤​។ សូមបញ្ជាក់ថា នៅ​ថ្ងៃ​ពិព័រណ៍​ទិវា​ជាតិ​អំ​ណាន សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» នឹង​បញ្ចុះតម្លៃ ១១​ភាគរយ​៕ 




 

Tag:
 សៀវភៅ​
  វិធីសាស្ត្រ​បង្រៀន​
  គ្រូបង្រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com