Janet Todd ដណ្ដើម​ខ្សែក្រវាត់​ពី Stamp Fairtex ក្រោយ​ការប្រកួត​៥​ទឹក​ដ៏​ជក់ចិត្ត​
ONE Championship
កីឡាជាតិ
ជាតិ
Janet Todd ដណ្ដើម​ខ្សែក្រវាត់​ពី Stamp Fairtex ក្រោយ​ការប្រកួត​៥​ទឹក​ដ៏​ជក់ចិត្ត​
06, Mar 2020 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាការិនី Janet Todd ឬ «JT»  បាន​បង្កើត​ភាព​ទាក់ទាញ​ក្នុង​អាជីព​របស់ខ្លួន​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​លើ Stamp Fairtex ក្នុង​រយៈពេល​៥​ទឹក​ពេញ​ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ថ្មី ONE Atomweight Kickboxing World Title​។ កីឡាការិនី​វ័យ​៣៤​ឆ្នាំ បាន​សំលៀង​ក្បាច់គុន Kickboxing និង​ការ​ទាត់​ខ្ពស់ៗ​បានល្អ​ពេល​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ក្នុងជំនួប​លើក​ទី​២​លើ​កីឡាការិនី​ថៃ​នៅ​កម្មវិធី ONE: KING OF THE JUNGLE ឯ​ប្រទេស​សិង្ហ​បុរី​កាល​ថ្ងៃទី​២៨ កុម្ភៈ​។



 
 
Todd បាន​សិក្សា​យ៉ាងច្រើន​បន្ទាប់ពី​ចាញ់ Stamp កាល​មួយឆ្នាំ​កន្លងទៅ និង​ធ្វើ​បានល្អ​ពេល​ចាប់ផ្ដើម​ទឹក​ដំបូង​នៅ​សង្វៀន Singapore Indoor Stadium​។ Todd បាន​ប្រើ​កណ្ដាប់​ដៃត្រង់​របស់ខ្លួន​បាន​យ៉ាង​ល្អ​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ និង​ប្រើ​បម្លាស់​ទី​ជើង​ដើម្បី​ឲ្យ​គេច​ផុតពី​កណ្ដាប់​មហា​ទម្ងន់​របស់ Stamp​។ កីឡាការិនី​មកពី Fairtex របស់​ថៃ បាន​ព្យាយាម​ប្រើ​កណ្ដាប់​ដៃស្ដាំ​របស់ខ្លួន​ច្រើន ប៉ុន្តែ “JT” តែងតែ​គេចផុត​បន្ទាប់ពី កណ្ដាប់ដៃ​របស់ Stamp និង​ការ​ទាត់​ជើង​ជើង​ក្រោម​។ 
 
Todd នៅតែ​បន្ត​ល្បឿន​ដ៏​ល្អ​របស់ខ្លួន​ហើយ​បំបែក​ក្បួន​មួយៗ​នៅ​ទឹក​ទី​២​។ JT បាន​វាយ Stamp ដោយ​ប្រើ​ក្បាច់​ម៉ាត់​ដៃ​និង​ការ​ទាត់​ជើង​ក្រោម​ព្រម​គ្នា​។ កីឡាការិនី​អាមេរិក​មានប្រៀប​ត្រង់​កម្ពស់​ជាពិសេស​ការ​ទាត់​ខ្ពស់​ដោយ​ជើង​ស្ដាំ​ស្របពេល​ស៊ុប​ពើ​ស្ដារ​របស់​ថៃ​ក៏​តស៊ូ​យ៉ាងខ្លាំង​ដែរ​។ 
 
​កីឡាការិនី​វ័យ​២២​ឆ្នាំ​មកពី Pattaya ចាប់ផ្ដើម​ប្រើ​ក្បាច់​ជើង​ដើម្បី​ទប់ Todd និង​បាន​រកឃើញ​ល្បិច​ទាត់​ជើង​ក្រោម​ដើម្បី​ធ្វើ​ឲ្យ​ការប្រកួត​កាន់តែ​ក្ដៅ​។ យ៉ាងណាក្ដី “JT” បាន​បញ្ចេញ​ក្បាច់​ដៃជើង​ព្រម​គ្នា​នៅ​ទឹក​ទី​៣​ទ​។ Stamp នៅតែ​មិនមាន​បញ្ហា​ដោយ​ប្រើការ​វ៉ៃ​សង​កណ្ដាប់​ដៃស្ដាំ​រួមទាំង​ចង់​បង្កើត​ភាពឈឺចាប់​ឲ្យ​ខ្លាំង​ដល់​ជើង​ក្រោម​របស់ Todd​។ 


 
Stamp បន្ត​ប្រើ​ក្បាច់​ទាត់​ជើង​ក្រោម​រួមទាំង​ការ​ម៉ាត់​ឆ្វេង​ស្ដាំ​ផងដែរ​ក្នុងការ​ប៉ុនប៉ង​ដើម្បី​ធ្វើ​ឲ្យ​Todd ដួល តែ​មិន​ដូច​ចិត្ត​នោះឡើយ​។  កន្លងមក​ជើង​ខ្លាំង​របស់​ថៃ​បានទទួល​ជោគជ័យ​ដោយ​ការប្រើ​កណ្ដាប់​ដៃស្ដាំ​ផងដែរ ប៉ុន្តែ​បម្លាស់​ទី​លឿន​របស់​កីឡាការិនី​មកពី​កាលីហ្វ័រ​ញ៉ា ប៉ុន្តែ “JT” នៅតែ​បង្កើត​ឱកាស​ទាត់​ខ្ពស់ៗ​ជារឿយ​ទល់នឹង​ម្ចាស់​ខ្សែក្រវាត់​។ 
​ការប្រកួត​កាន់តែ​ក្ដៅគគុក​ក្នុង​ទឹក​ចុងក្រោយ​ហើយ​ខ្សែក្រវាត់ kickboxing កាន់តែ​លេច​ច្បាស់​ឡើងៗ​សម្រាប់ Todd ពេល​រូបគេ​អាច​ទទួលបាន​ពិន្ទុ​ពី​ចៅ​ក្រោម​។ 
 
​ទោះបី Stamp ចាប់ផ្ដើម​ទាត់​ស្ដាំ​ខ្លាំងៗ បន្ទាប់ពី​ចាប់​ឱប ហើយក៏​ចេញ​ក្បាច់​ទាត់​ជើង​ក្រោម​ខ្លះ ក៏ Todd ដោះស្រាយ​បញ្ហា​វ៉ៃ​ចេញ​លឿន និង​ទាត់​ជើង​សំដៅ​ក្បាល​យ៉ាង​លឿន​វិញ​ផងដែរ​។ ទោះ​ម្ចាស់​ខ្សែក្រវាត់​ដាក់​ការគាបសង្កត់​ដើម្បី​រក្សា​ខ្សែក្រវាត់ ប៉ុន្តែ “JT” នៅតែ​អាច​វ៉ៃ​ចូល​បាន​វិញ​ពេលធ្វើ​ឲ្យ Stamp របូត​ឃុំ​។ 
 
​បន្ទាប់ពី​ការប្រកួត​ចប់ ១៥​នាទី ចៅក្រម​ពីររូប​នៅ​ខាង Todd ដែល​ផ្ដល់​ឲ្យ​កីឡាការិនី​អាមេរិក​ឈ្នះ​ខ្សែក្រវាត់ World Title នៅក្នុង​អាជីព​របស់គេ​។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​បង្កើន​កំណត់ត្រា ឈ្នះ ៣៦ ដង និង ចាញ់ ១១​ដង ហើយ​មាន​កំណត់ត្រា​ឈ្នះ​ម្ដង និង​ស្មើ​ម្ដង​ទល់នឹង​កីឡាការិនី​ស៊ុប​ពើ​ស្ដារ​របស់​ថៃ​៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com