COVID-19
អន្តរជាតិ
COVID-19៖ ករណី​ដំបូង​នៅ​ប៉ា​ឡេ​ស្ទី​ន បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា និង​អាហ្វ្រិក​ខាងត្បូង​
05, Mar 2020 , 8:02 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបូស្នី និងហឺហ្ស៊េហ្គោវីណា លោក Alen Seranic
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលបូស្នី និងហឺហ្ស៊េហ្គោវីណា លោក Alen Seranic
ដោយ: រួបរួម
អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា និង​អាហ្វ្រិក​ខាងត្បូង បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​៥ ខែមីនា នេះ​។ ករណីនេះ​នាំ​ឲ្យ​ប្រទេស​ដែល​ឆ្លង COVID-19 ឡើងដល់​៨៣​ប្រទេស​ហើយ ដោយ​មិន​គិតពី​ទឹកដី​នៅ​តំបន់​ស្វយ័ត​នៅ​ចិន ចក្រភព​អង់គ្លេស និង​ដា​ណឺ​ម៉ាក ជាដើម​។



​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន ជាពិសេស​នៅ​តំបន់ Bethlehem, Jericho និង Jordan Valley ក្រោយ​ការ​តេស្ត​ឃើញ​វិជ្ជមាន​៤​ករណី​ដំបូង​ក្នុង​សណ្ឋាគារ​មួយ​នៅ West Bank​។ សារព័ត៌មាន Walla News បាន​អះអាង​អ្នកជំងឺ​ទាំង​៤​នាក់​នៅ​ជា​បុគ្គលិក​សណ្ឋាគារ ដែល​ឆ្លង​ពី​ទេសចរ​ក្រិ​ក​ម្នាក់​ដែល​ស្នាក់នៅ​សណ្ឋាគារ​។​

​នៅ​បូ​ស្នី និង​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា បុរស​វ័យ​កណ្តាល​ម្នា​ក់នៅ​ក្រុង Banja Luka ដែល​ធ្លាប់​ធ្វើការ​នៅ​អ៊ីតាលី និង​កូន​របស់គាត់​ដែល​រៀន​នៅ​ថ្នាក់​ទី​៨ គឺជា​ករណី​២​ដំបូង​ក្នុងប្រទេស​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Alen Seranic បានប្រកាស​ពី​ការបន្ត​ធ្វើតេស្ត​លើ​សិស្ស​ផ្សេងទៀត​នៅ​សាលា​ក្នុង​ក្រុង Banja Luka​។​

​ជាមួយគ្នា រដ្ឋមន្ត្រី​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង វេជ្ជបណ្ឌិត Zweli Mkhize បាន​អះអាងថា បុរស​វ័យ​៣៨​ឆ្នាំ​ម្នាក់​ដែល​ទើប​ត្រឡប់​ពី​អ៊ីតាលី​ជាមួយ​ភរិយា ជា​ករណី​ឆ្លង​ដំបូង​ក្នុងប្រទេស​។ ពួកគាត់​ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ប្រមាណ​១០​នាក់​ដែល​បាន​ត្រឡប់​ទៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ថ្ងៃទី​១ ខែមីនា​។​

៨០​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖

-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី និង​ហុង​គ្រី​។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​៕


© រក្សាសិទ្ធិដោយ thmeythmey.com