ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ឧស្សាហ៍​ញុាំ ប៉ុន្តែ​តិច​អត់​ដឹង “​ជើងមាន់​” ល្អ​យ៉ាងណា​ចំពោះ​សុខភាព​
06, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​ជើងមាន់​មាន​ឆ្អឹង ឆ្អឹងខ្ចី ស្បែក និង​សរសៃពួរ​ដែលជា​ប្រភព​នៃ​កូ​ឡា​ជែ​ន កាល់ស្យូម រួមទាំង​ប្រូតេអ៊ីន​។ ទោះបីជា​ឧស្សាហ៍​ទទួលទាន​ជើងមាន់​យ៉ាងណាក៏ដោយ ក៏​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ការ​ទទួលទាន​ជើងមាន់​ផ្ដល់​ផល​ល្អៗ​យ៉ាងណាខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ជើងមាន់ ៖
 
១. ល្អ​សម្រាប់​សុខភាព​ស្បែក​

​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​ស្បែក​ស្រស់ស្អាត​គ្មាន​ស្នាម​ជ្រីវជ្រួញ ចូរ​កុំ​ភ្លេច​រួមបញ្ចូល​ជើងមាន់​ក្នុង​របប​អាហារ​។ នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ជើងមាន់​ផ្ដល់ឱ្យ​រាងកាយ​នូវ​កូ​ឡា​ជែ​ន​ដែល​រក្សា​ភាព​តឹង​ណែន​នៃ​ស្បែក​ទប់ស្កាត់​បញ្ហា​ស្បែក​យារ​ធ្លាក់ ក៏ដូចជា​ស្នាម​ជ្រីវជ្រួញ​។​
 
២. ល្អ​សម្រាប់​សុខភាព​ក្រចក​
 
​បរិមាណ​កូ​ឡា​ជែ​ន​ក្នុង​ជើងមាន់​ក៏​ចាំបាច់​សម្រាប់​សុខភាព​ក្រចក​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ក្រចក​ផុយស្រួយ​ឆាប់​បាក់ ចូរ​ឧស្សាហ៍​ទទួលទាន​ជើងមាន់​។​
 
៣. ទប់ទល់​អា​ការៈឈឺ​សន្លាក់​
 
​បរិមាណ​នៃ​កូ​ឡា​ជែ​ន ប្រូតេអ៊ីន កាល់ស្យូម និង​ឆ្អឹងខ្ចី​ក្នុង​ជើងមាន់​អាចជួយ​ដោះស្រាយ​បញ្ហា​ឈឺសន្លាក់​គួរឱ្យកត់សម្គាល់​។​
 
៤. សម្រួល​ដំណើរការ​រំលាយ​អាហារ​
 
​កូ​ឡា​ជែ​ន​ក្នុង​ជើងមាន់​ក៏​ជួយ​សម្រួល​ដំណើរការ​នៃ​ការរំលាយ​អាហារ​ផងដែរ​។ ជាលិកា​ភ្ជាប់​នៅក្នុង​ជើងមាន់​សំខាន់​សម្រាប់​សុខភាព​ពោះវៀន​ល្អប្រសើរ​។​
 
៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​ដែល​លើស​

​ជើងមាន់​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឡើយ ហើយ​វា​មាន​ផ្ទុក​កាឡូរី​ទាប​បំផុត​! នេះ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​ជើងមាន់​អាចជួយ​ឱ្យ​អ្នករក្សា​បាន​នូវ​ទម្ងន់​ត្រឹមត្រូវ​មួយ​។ ម្យ៉ាងវិញទៀត​ប្រូតេអ៊ីន​ក្នុង​ជើងមាន់​មាន​ប្រសិទ្ធភាព​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​បាន​កាន់តែច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com