ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អត្ថប្រយោជន៍​ពី​ការ​ត្រាំ​ជើង​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​
06, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ដឹង​ត្រឹម​ថា ទឹកខ្មេះ​ផ្លែ​ប៉ោម គឺ​ប្រើប្រាស់​លើ​អាហារ​ដើម្បី​បន្ថែម​រសជាតិ ប៉ុន្តែ​ការពិតទៅ​វា​មាន​អត្ថប្រយោជន៍​ច្រើនជាង​អ្វីដែល​អ្នក​ធ្លាប់​បានគិត​ទៅទៀត​។ ធ្លាប់​ដឹង​ទេ​ថា​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​យ៉ាងណាខ្លះ​?


 
​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យ​ពី​ផល​ល្អៗ​នៃ​ការ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖

១. បំបាត់​ការឈឺចាប់​
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់បន្ថយ​ការ​ហើមជើង​និង​ឈឺចាប់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ពែង​ក្នុង​ទឹក​ធម្មតា ២ ពែង​និង​អំបិល​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​មុននឹង​ត្រាំ​ជើង​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​ជាការ​ស្រេច​។​
 
២. ព្យាបាល​រោគ​ផ្សិត​លើ​ក្រចកជើង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​អំបិល​ក្នុង​បរិមាណ ១ ពែង​ស្មើគ្នា​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ៦ ពែង​។ កូរ​ឱ្យ​សព្វ​មុននឹង​ត្រាំ​ជើង ឬ​ដៃ​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល ៣០ នាទី ២ ដង​ក្នុង​ថ្ងៃ​។​
 
៣. កម្ចាត់​ក្លិន​មិនល្អ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ១ ពែង​កន្លះ ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​ចំនួន ៨ ពែង​។ កូរ​អោយ​សព្វ សឹម​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ១៥ នាទី ឲ្យ​បាន ២ ដង​ក្នុង​មួយថ្ងៃ​។ ហើយ​នៅមុន​ពេល​ស្ងួត​ទាំងស្រុង ចូរ​លាង​សម្អាត​ជើង​ជាមួយ​ទឹក​ត្រជាក់​ដើម្បី​កម្ចាត់​ក្លិន​ជូរ​នៃ​ទឹកខ្មេះ​។​

៤. រក្សា​សំណើម​ស្បែក​ប្រអប់ជើង​
 
​ប្រអប់ជើង​ស្ងួត​ងាយ​បណ្ដាលឱ្យមាន​បញ្ហា​ប្រេះ​និង​របក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ត្រាំ​ជើង​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​និង​ប្រើប្រាស់​ថ្ម​ខាត់​ដើម្បី​ខាត់​ស្បែក​ងាប់ៗ​ចេញ​។ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្បែក​កាន់​តែមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ចរន្តឈាម​ហូរ​ទៅ​ជើង​ផងដែរ​។​
 
៥. កម្ចាត់​ស្បែក​ក្រិនៗ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ពែង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ ២ ពែង កូរ​ឱ្យ​សព្វ​មុននឹង​ត្រាំ​ជើង​ក្នុង​ទឹក​ល្បាយ​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី​។ បន្ទាប់មក​សឹម​ប្រើប្រាស់​ថ្ម​ខាត់ ខាត់​ត្រង់​កែងជើង​ថ្នមៗ​កម្ចាត់​ស្បែក​ក្រិន​ចេញ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com