ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុទ្ធសាស្ត្រ​ដែល​អាចធ្វើឱ្យ​កូនអ្នកមាន​សំណាងល្អ​អស់​មួយជីវិត​ ​
07, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
បើ​អ្នក​ចង់ឱ្យ​កូនអ្នកមាន​សំណាងល្អ ហើយ​ធ្វើ​អ្វី​ជួបតែ​ល្អ អ្នក​អាច​ធ្វើតាម​វិធី​ខាងក្រោម​នេះ​បាន​។​


 
​តើ​មាន​អ្វីខ្លះ​?
 
1.​ ​ទោះបីជា​កូន​ធ្វើ​ខុស​ក៏ដោយ ក៏​អ្នក​ត្រូវតែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដើម្បី​អនុគ្រោះ​ដល់​កូន យក​សម្តៅ​ដែលមាន​ភាពកក់ក្តៅ​មក​អធ្យាស្រ័យ​ឱ្យ​កូន នោះគេ​នឹងមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង សំណាង​គេ​នឹង​អាច​បណ្តុះបណ្តាល​បាន​បណ្តើរៗ​។​
2.​ ​អ្នក​ត្រូវតែ​ជួយ​កូន​ឱ្យមាន​ក្តី​ស្រមៃ ហើយ​ត្រូវតែ​បើកផ្លូវ និង​ច​ង្អុ​រ​ផ្លូវ​ឱ្យគេ​ដើរ នោះគេ​នឹងមាន​ជីវិត​ដ៏​ល្អ ប៉ុន្តែ​មុននឹង​ចង្អុល​ផ្លូវ​ទាំងនោះ អ្នក​ត្រូវតែ​សួរ​យោបល់​កូន​ជាមុនសិន​។​
3.​ ​អ្នក​ត្រូវតែ​គាំទ្រ​ក្តី​ស្រមៃ​របស់​កូន ហើយ​លើកទឹកចិត្ត​ឱ្យគេ​សម្រេច នោះ​សំណាងល្អ​គ្រប់យ៉ាង​នឹងរ​ត់ម​កនៅ​ជុំវិញ​កូន​។​
4.​ ​បើ​អ្នក​ចង់ឱ្យ​កូន​ទទួលបាន​សំណាងល្អ អ្នក​ត្រូវតែ​ធ្វើ​គំរូ​ល្អ​ដល់​កូន ដោយ​នាំ​ពួកគេ​អាន​សឿ​វ​ភៅ ចែករំលែក​បទពិសោធ​ន៍​ដល់​កូន នោះ​ជីវិត​កូន​នឹង​ជោគជ័យ​។​
5.​ ​អ្នក​ត្រូវតែ​ឱ្យ​កូន​សម្រេចចិត្ត​រឿង​អ្វីមួយ​ដោយ​ខ្លួនឯង ទោះបីជា​អ្នក​មិន​ជឿជាក់​លើ​ការសម្រេចចិត្ត​នោះ​ក៏ដោយ ក៏​អ្នក​ត្រូវតែ​គាំទ្រ​គេ​ដែរ​។​
6.​ ​អ្នក​មិន​ត្រូវយក​បំណងប្រាថ្នារ​បស់​អ្នក​ដាក់​លើ​ខ្លួន​កូន​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​កូន​យ៉ាង​ងាយ​។​
7.​ ​អ្នក​ត្រូវតែ​បង្រៀន​កូន​ឱ្យ​រាប់អាន​ជាមួយគ្នា​ច្រើន មិនត្រូវ​រស់នៅ​តែម្នាក់ឯង​ឡើយ ព្រោះ​វា​មិន​អាចមាន​សុភមង្គល និង​ជោគជ័យ​ឡើយ​នៅពេល​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង គ្មាន​ការជួយ​ពី​មិត្តភក្តិ​។​
8.​ ​អ្នក​ត្រូវតែ​ឱ្យ​កូន​មាន​ទម្លាប់​រៀន​ចេះ​រើស​ប្រដាប់ប្រដា​លេង និង​ការសិក្សា​ដោយ​ខ្លួនឯង​តាំងពី​តូច ទើប​កូន​មាន​ភាព​ឯករាជ្យ នោះ​សំណាង​ទាំងឡាយ​នឹងមាន​ដោយ​ឯង ហើយ​អនាគត​កូន​នឹង​ភ្លឺស្វាង​ជាមិនខាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com