អត្ថបទពាណិជ្ជកម្ម
សិក្សាជាមួយបណ្ឌិតសាស្ត្រាចារ្យបរទេស នៃសាកលវិទ្យាល័យធំជាងគេ និងទំនើបជាងគេ នៅកម្ពុជា AUPP
× (ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP ជាគ្រឹះស្ថានឧត្តមសិក្សា ដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្ត្រាចារ្យជំនាញ ៗ មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្ត្រាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀត។
ថ្នាក់អនុបណ្ឌិតនៅ AUPP មានគោលដៅរៀបចំនិស្សិត ដែលបញ្ចប់ការសិក្សាឱ្យទទួលបានភាពជោគជ័យ ក្នុងវិស័យជំនួញទាំងក្នុង និងក្រៅប្រទេស ទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក។
ជាមួយនឹងកម្មវិធីសិក្សាស្តង់ដារអាមេរិក និងការបង្រៀនដោយបណ្ឌិតសាស្ត្រាចារ្យជនជាតិអាមេរិកាំង និងលោកខាងលិច ដែលមានបទពិសោធន៍ខ្ពស់ និស្សិត នឹងអភិវឌ្ឍចំណេះដឹងរបស់ខ្លួនយ៉ាងទូលំទូលាយ ក្នុងយុទ្ធសាស្ត្រអាជីវកម្ម ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងភាពជាសហគ្រិន ព្រមទាំងផ្តោតលើការយកចិត្តទុកដាក់បន្ថែម លើផ្នែកហិរញ្ញវត្ថុ ទីផ្សារ ឬជំនួញអន្តរជាតិ ។
និស្សិតត្រូវការពេលតែមួយឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ ដោយរៀនមួយសប្តាហ៍បីថ្ងៃ គឺ ច័ន្ទ ពុធ សុក្រ ពីម៉ោង ៥៖៣០ ដល់ ៨៖៣០ ល្ងាច។
និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នឹងទទួលបានសញ្ញាប័ត្រដែលទទួលស្គាល់ទូទាំងសាកលលោក ។
ចាប់ផ្តើមទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៤ ខែមេសា។ វគ្គថ្មីចូលរៀននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣ ឬចូលទៅកាន់គេហទំព័រ៖
www.aupp.edu.kh៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com