COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៨៥​ប្រទេស​ហើយ ក្រោយ​ប៊ូ​តង់ និង​កូ​ស្តា​រី​កា រកឃើញ​ករណី​ដំបូង​
06, Mar 2020 , 12:31 pm        
រូបភាព
នាយករដ្ឋមន្ត្រីប៊ូតង់ ដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាព COVID-19 កន្លងមក
នាយករដ្ឋមន្ត្រីប៊ូតង់ ដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាព COVID-19 កន្លងមក
ដោយ: រួបរួម
​ប៊ូ​តង់ និង​កូ​ស្តា​រី​កា បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស (COVID-19) ដំបូង​របស់ខ្លួន ដែល​នាំ​ឲ្យ​ប្រទេស​សរុប​ឡើងដល់​៨៥​ប្រទេស​។ នេះ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែមីនា​។



​ករណី​ដំបូង​នៅ​ប៊ូ​តង់ គឺជា​ទេសចរ​អាមេរិកម្នាក់ ដែល​បានធ្វើ​ដំណើរ​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ហើយ​បន្តដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ជាមួយ​ដៃគូ​របស់ខ្លួន មុន​ចូលដល់​ប៊ូ​តង់​នា​ថ្ងៃទី​១ ខែមីនា​។ នេះ​បើតាម​ការប្រកាស​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​។​

​នៅ​កូ​ស្តា​រី​កា ស្ត្រី​អាយុ​៥២​ឆ្នាំ ដែល​សង្ស័យ​នោះ ត្រូវបាន​ពិនិត្យឃើញ​វិជ្ជមាន COVID-19 ជា​ផ្លូវការ​។ បើតាម​ក្រសួងសុខាភិបាល ស្ត្រី​នោះ​ជា​ជនជាតិ​កូ​ស្តា​រី​កា ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​អ៊ីតាលី និង​ទុយ​នី​ស៊ី មុន​ចូល​ប្រទេស​វិញ កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ​។​

៨៣​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖

-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី និង​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី និង​បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​, ប៉ា​ឡេ​ស្ទី​ន​៕




© រក្សាសិទ្ធិដោយ thmeythmey.com