លោក Zlatibor Loncar រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ែប៊ី បានប្រកាសពីការពិនិត្យឃើញករណីឆ្លង COVID-19 ដំបូងនៅប្រទេសរបស់ខ្លួន និងជាប្រទេសទី៨៦លើពិភពលោក។
សារព័ត៌មានស៊ែប៊ី Tanjug Tacno បានបញ្ជាក់ថា អ្នកជំងឺជាបុរសម្នាក់អាយុ៤៣ឆ្នាំ នៅក្រុង Subotica។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់គាត់ មានលក្ខណៈប្រក្រតីនៅឡើយ។
៨៥ប្រទេសកន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងប៊ូតង់។
-អឺរ៉ុប៖ អ៊ីតាលី បារាំង ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក (បញ្ចូលករណីនៅប្រជុំកោះហ្វារ៉ូ) អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី និងបូស្នី-ហឺហ្ស៊េហ្គោវីណា ។
-អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
-អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី។
-អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង។
-អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
-ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក, ប៉ាឡេស្ទីន, កូស្តារីកា៕