COVID-19
អន្តរជាតិ
បូរី​វ៉ា​ទី​កង់​របស់​សម្តេច​ប៉ាប មាន​ករណី COVID-19 ដំបូង​
06, Mar 2020 , 4:49 pm        
រូបភាព
ដោយ: រួបរួម
​បូរី​វ៉ា​ទី​កង់ ដែលជា​រដ្ឋ​ឯករាជ្យ ក្រោម​ការដឹកនាំ​របស់​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​អះអាង​ពី​ករណី​ឆ្លង COVID-19 លើកដំបូង​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

 
​អ្នកនាំពាក្យ​បូរី​វ៉ា​ទី​កង់ លោក Matteo Bruni បាន​អះអាងថា ក្រោយ​ការរកឃើញ​វិជ្ជមាន​នេះ  បូរី​វ៉ា​ទី​កង់ បានផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​អ៊ីតាលី ឲ្យ​ជួយ​រៀបចំ​យុទ្ធនាការ​សម្អាត​បរិវេណ និង​មាន​ចំណាត់ការ​បន្ទាន់​ផ្សេងៗ​។​
 
​កាលពីពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ សម្តេច​ប៉ាប ក៏បាន​ក្អក​ផងដែរ ប៉ុន្តែ​លទ្ធផល​ពិនិត្យ​បង្ហាញថា ព្រះអង្គ​មិនមាន COVID-19 ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com