អត្ថបទពាណិជ្ជកម្ម
ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ Vietjet ផ្តល់​ការបញ្ចុះ​តម្លៃ ៨៣% លើ​រាល់​ថ្លៃ​សំបុត្រ​ហោះហើរ​ទាំងអស់​
06, Mar 2020 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០) ៖ ដើម្បី​ចូលរួម​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ (៨ មីនា​) ក្រុមហ៊ុន​អាស​ចរណ៍​ជំនាន់​ថ្មី Vietjet នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ ៨៣% លើ​រាល់​សំបុត្រ​ហោះហើរ​តាមផ្លូវ​អាកាស​ទាំងអស់ ជាមួយនឹង​កូដ​ប្រ​ម៉ូ​សិន «BOOKNOW83» និង​បញ្ចុះតម្លៃ​៣៨% នៅលើ​សំបុត្រ​វី​អាយ​ភី Skyboss ជាមួយ​កូដ​ប្រ​ម៉ូ​សិន « SKYBOSS38»​។
 
​កម្មវិធី​ប្រ​ម៉ូ​សិន នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ រហូតដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២០ និង​មាន​សុពលភាព សម្រាប់​រាល់​ជើងហោះហើរ​ទាំងអស់ ក្នុងប្រទេស​វៀតណាម ថៃ និង​ផ្លូវ​ហោះហើរ​អន្តរជាតិ ដែល​ភ្ជាប់​ប្រទេស​វៀតណាម ជាមួយនឹង​កម្ពុជា ថៃ ឥណ្ឌា ជប៉ុន ឥណ្ឌូណេស៊ី តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​គោ​ដៅ​ជាច្រើន​ទៀត​។ សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ មាន​សុពលភាព សម្រាប់​ការធ្វើដំណើរ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​។ ក្រុម ហ៊ុន Vietjet ពិតជា​រីករាយ ក្នុងការ​ផ្តល់ជូន​កាដូ​ទាំងនេះ ដល់​រាល់​ស្ត្រី​ទាំងអស់ ដែល​កំពុងតែ​សម្លឹង​រក​ការធ្វើដំណើរ អំឡុង​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ​។ 


 
​ជាមួយនឹង​កម្មវិធី​ប្រ​ម៉ូ​សិន​ដ៏​ពិសេស​នេះ អ្នកដំណើរ​ទាំងអស់ ក៏​អាច​រីករាយ​ជាមួយនឹង​បទពិសោធ​ដ៏​អស្ចារ្យ នៃ​សំបុត្រ​ហោះហើរ​ប្រភេទ Skyboss ជាមួយនឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ផងដែរ ដោយសារ​តែមាន​សេវា​បន្ថែម​ជាច្រើន​។ សេវា​បន្ថែម​ទាំងនោះ​រួមមាន កន្លែង​រង់ចាំ​ពិសេស សិទ្ធិ​អាទិភាព​ចុះឈ្មោះ សិទ្ធិ​អាទិភាព​ឡើង​យន្តហោះ មាន​រថយន្ត SkyBoss ឯកជន​រង់ចាំ​ទទួល ទទួលបាន​កៅអីអង្គុយ​ជួរមុខ និង​មាន​ផាសុខភាព ផ្តល់ជូន​អាហារ និង​ភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ជាមួយនឹង​ជម្រើស​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ ចំនួន​៩​មុខ​លើ​យន្តហោះ អាច​ស្ពាយ​កាបូប​តាម​ខ្លួន​ទម្ងន់​១០​គីឡូក្រាម ដាក់​ឥ​វ៉ាន់ ឬ​កាបូប​វាយកូនគោល​បាន​ដល់​ទៅ​៣០​គីឡូក្រាម ដោយ​ឥត​គិត​ប្រាក់ និង​ផ្លាស់ប្តូរ​កាលវិភាគ​ហោះហើរ​ដោយ​សេរី បូករួម​ជាមួយនឹង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​។ 
 
​សំបុត្រ​ក្នុង​ប្រ​ម៉ូ​សិន​នេះ អាច​យក​ជាវ​បាន​គ្រប់ពេល​ទាំងអស់ ចាប់ពីពេលនេះ រហូតដល់​ចុង​ថ្ងៃទី​៨ ខែមីនា តាមរយៈ​ប៉ុស្តិ៍​ទាំងអស់ រួមមាន លើ​គេហទំព័រ  www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» និង​ទំព័រ Facebook គឺ www.facebook.com/vietjetcambodia​។ ក្រៅពីនេះ អ្នកដំណើរ​អាច​កក់​សំបុត្រ តាមរយៈ​ទូរស័ព្ទ​លេខ +8419001886 និង​តាមរយៈ​ភ្នាក់ងារ​ផ្លូវការ និង​ការិយាល័យ​លក់​សំបុត្រ​របស់ Vietjet៕ 
 
 (*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com