ពីនេះ ពីនោះ
រូបត្លុក
«​គេ​បង្ហោះ​(Post) រហូត​, តើ​ខ្ញុំ​ត្រូវ​ចុច Like រហូត​ឬទេ​?»
14, Nov 2020 , 9:20 am        
រូបភាព
ដោយ:

​ភ្នំពេញ​៖ មិនមែនជា​រឿង​ទូទៅ​ទេ​។ តែ​វា​បានកើត​ឡើង​ខ្លះ​រួចទៅហើយ​។ កូនចៅ​តូចៗ​មួយចំនួន នាំគ្នា​និយាយ​ខ្សឹបខ្សៀវ​ថា តើ​ពួកគេ​គួរ​ចុច Like រហូត នៅពេល​«​មេ​»​របស់​ពួកគេ​បង្ហោះ​សារ ឬ​រូបថត ឬទេ​? វា​មិនមែនជា​កាតព្វកិច្ច​ទេ​។ តែ​វា​ជា​សម្ពាធ​ផ្នែក​អារម្មណ៍​។ ម្យ៉ាងទៀត មិនមែន​«​មេ​»​បង្ហោះ​ទេ​។ តែ​អ្នក​ស្គាល់គ្នា ឬ​ជា​សាច់ញាតិ​បង្ហោះ តើ​គួរ​ចុច Like ឬ​មិនគួរ បើ​ការ​បង្ហោះ​នោះ ពេលខ្លះ ដូចជា វា​មិនសូវ​ទំនង​ផង​នោះ​។ តើ​គេ​គួរ​ធ្វើ​ដូចម្តេច​នៅក្នុង​យុគ្គសម័យ​ឌីជីថល​នេះ​? ចម្លើយ គឺថា វា​ជាការ​សម្រេចចិត្ត​របស់​បុគ្គល​ម្នាក់ៗ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com