ជាតិ
លោក ចាន់​ទិ​ត្យា ចង់​ឲ្យ​អ្នកចម្រៀង​ល្បីឈ្មោះ ផលិត​ចម្រៀង​ពី​តំបន់​ទេសចរណ៍​ឲ្យ​បាន​ច្រើន​
07, Mar 2020 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ជួន ចាន់​ទិ​ត្យា ដែល​មហាជន​បាន​ស្គាល់​តាមរយៈ​បទ «​ផ្សារ​កាប់​គោ​» ដែល​លោក​បាន​សរសេរ​ទំនុកច្រៀង​ថ្មី​ឡើងវិញ និង​ជា​បទ​ភ្លេង​លំនាំ​ដើម​ដែល​ច្រៀង​ដោយ លោក មាស សាម៉ន  បានស្នើ សុំ​អ្នកចម្រៀង​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ប្រទេស​កម្ពុជា ផលិត​បទ​ចម្រៀង​ដែល​អាច​លើកកម្ពស់​វិស័យ​ទេសចរណ៍​។ ការស្នើ​បែបនេះ គឺ​ដោយសារតែ​លោក ចាន់​ទិ​ត្យា មើលឃើញ​ពី​ឥទ្ធិពល​របស់​សិល្បៈ​ចម្រៀង ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖
 
 
​លោក ជួន ចាន់​ទិ​ត្យា ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍​ជាច្រើន​តាមរយៈ Cambodia Amazing Trip planer នោះ មើលឃើញថា​នៅ​កម្ពុ​ជាមាន​តំបន់​ទេសចរណ៍​ស្អាតៗ​ជាច្រើន ដែល​ប្រជាជន​ខ្មែរ​ពុំទាន់​បាន​ស្គាល់ ហើយ​តំបន់​ទាំងនោះ​សុទ្ធសឹងតែ​ស្រស់ស្អាត​ទៀតផង​។ លើសពីនេះ លោក ទិ​ត្យា ក៏បាន​ផលិត​បទ​ចម្រៀង​ជាច្រើន ដើម្បី​លើកកម្ពស់​នៅ​តំបន់​ទេសចរណ៍​ទាំងនោះ​ផងដែរ​។ បើតាម លោក ចាន់​ទិ​ត្យា ដំណើរ​កម្សាន្ត​ជា​ក្រុម​នេ​មាន​សារៈប្រយោជន៍​ជាច្រើន​ដូចជា​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ និង​អាចជួយ​លើកកម្ពស់​តំបន់​ទេសចរណ៍​ទាំង​នោះដែរ តាមរយៈ​រូបថត ឬ​វីដេអូ​ជាដើម​៕

Tag:
 ចម្រៀង​
 ​ទេសចរ​
 ​ជួន ចាន់​ទិ​ត្យា
© រក្សាសិទ្ធិដោយ thmeythmey.com