COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​៩០​ប្រទេស​ហើយ ចុងក្រោយ​គឺ​ស្លូ​វ៉ា​គី កា​មេ​រូ​ន និង​ប៉េ​រូ​
06, Mar 2020 , 9:56 pm        
រូបភាព
លោកប្រធានាធិបតីប៉េរូ Martin Vizcarra
លោកប្រធានាធិបតីប៉េរូ Martin Vizcarra
ដោយ: រួបរួម
​ប្រទេស​ចំនួន​៩០​ហើយ​ដែលមាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) បន្ទាប់ពី​ស្លូ​វ៉ា​គី កា​មេ​រូ​ន និង​ប៉េ​រូ បានប្រកាស​ករណី​ដំបូង​រៀងៗ​ខ្លួនៗ នា​ថ្ងៃទី​៦ ខែមីនា នេះ​។​



នៅ​ស្លូ​វ៉ា​គី អ្នកជំងឺ​អាយុ​៥២​ឆ្នាំ ត្រូវបាន​ពិនិត្យឃើញ COVID-19 នៅ​គ្លីនិក​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​នៅ​ក្រុង Brastislava​។ គាត់​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ឡើយ ប៉ុន្តែ​កូនប្រុស​របស់គាត់​ដែល​ទើប​ត្រឡប់​ពី​ក្រុង Venice ប្រទេស​អ៊ីតាលី មិនមាន​រោគសញ្ញា​សង្ស័យ​នោះទេ​។​

​នៅ​កា​មេ​រូ​ន បុរស​បារាំង​វ័យ​៥៨​ឆ្នាំ បាន​ក្លាយជា​ករណី​ឆ្លង​ដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​មួយ​នេះ​។ អ្នកជំងឺ​នោះ បាន​ចេញពី​បារាំង ហើយ​ទៅដល់​កា​ម៉េ​រូ​ន កាលពី​ថ្ងៃទី​២ ខែកុម្ភៈ​។​

​រីឯ​ករណី​នៅ​ប៉េ​រូ អ្នកជំងឺ​ជា​បុរស​វ័យ​២៥​ឆ្នាំ​ម្នាក់ ដែល​ធ្លាប់បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ បារាំង និង​សាធារណរដ្ឋ​ឆេ​ក​។​

៨៧​ប្រទេស​កន្លងមក​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន​៖
 
-​អាស៊ី​៖ ចិន (​បញ្ចូល​ទាំង ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (​បូក​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា ប៉ា​គី​ស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊​កដា​នី អា​រ៉ា​ប៊ី​សា​អូឌីត និង​ប៊ូ​តង់​។​
 
-​អឺរ៉ុប​៖ អ៊ីតាលី បារាំង ចក្រភព​អង់គ្លេស (​មាន​ករណី​នៅ​អង់គ្លេស វេ​លស៍ ស្កុ​ត​ឡេ​ន អៀរ​ឡង់​ខាងជើង និង​ហ្ស៊ី​ប្រា​ល់តា​) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក អូទ្រីស ក្រូ​អាស៊ី ស្វី​ស ក្រិ​ក រូ​ម៉ា​នី ន័​រវេ​ស ម៉ា​សេ​ដ្វា​ន​ខាងជើង ដា​ណឺ​ម៉ាក (​បញ្ចូល​ករណី​នៅ​ប្រជុំ​កោះ​ហ្វា​រ៉ូ​) អេ​ស្តូ​នី ហូ​ឡង់ និង​សាំង​ម៉ា​រាំង លី​ទុយ​អា​នី បេឡា​រុស អ៊ី​ស្លង់ ម៉ូ​ណា​កូ អៀរ​ឡង់ លុច​សំបួ អា​មេ​នី សាធារណរដ្ឋ​ឆេ​ក អង់​ដូ​រ៉ា ព័រ​ទុយ​ហ្គា​ល់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន លិច​តិ​ញ​ស្តា​ញ ប៉ូឡូញ ស្លូ​វេ​នី ហុង​គ្រី បូ​ស្នី​-​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ស៊ែ​ប៊ី​។​
 
-​អាមេរិក​ខាងជើង​៖ សហរដ្ឋអាមេរិក កាណាដា ម៉ិ​ក​ស៊ិ​ក​។​
-​អាមេរិក​ឡាទីន​៖ ប្រេ​ស៊ី​ល​, អេ​ក្វា​ឌ័​រ​, អា​ហ្ស​ង់​ទីន​, ស៊ី​លី​។​
-​អាហ្វ្រិក​៖ អេ​ហ្ស៊ី​ប​, អាល់​ហ្សេ​រី​, នី​ហ្សេ​រី​យ៉ា​, ទុយ​នី​ស៊ី​, សេ​ណេ​ហ្គា​ល់​, ម៉ា​រ៉ុ​ក​, អាហ្វ្រិក​ខាងត្បូង​។​
-​អូ​សេ​អា​នី​៖ អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់​។​
-​ផ្សេងៗ​៖ អា​ស៊ែ​បៃ​ហ្ស​ង់​, ហ្ស​ក​ហ្ស៊ី​, អ៊ីស្រាអែល​, សាធារណរដ្ឋ​ដូ​មី​និក​, ប៉ា​ឡេ​ស្ទី​ន​, កូ​ស្តា​រី​កា​, បូរី​វ៉ា​ទី​កង់​៕




© រក្សាសិទ្ធិដោយ thmeythmey.com