COVID-19
អន្តរជាតិ
COVID-19 មាននៅតូហ្គោ និងកូឡុំប៊ី ដែលនាំឲ្យករណីឆ្លងឡើងដល់៩២ប្រទេស
× តូហ្គោ និងកូឡុំប៊ី បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 នៅប្រទេសរៀងៗខ្លួន ដែលករណីទាំងនេះ នាំឲ្យតួលេខនៃប្រទេសដែលឆ្លង ឡើងដល់៩២ប្រទេស បើគិតត្រឹមព្រឹកថ្ងៃទី៧ ខែមីនា។ ចំនួនរួមត្រូវបានគិតបញ្ចូលសម្រាប់ប្រទេសដែលមានតំបន់រដ្ឋបាលពិសេស និងរដ្ឋស្វយ័ត។
កូឡុំប៊ី ជាប្រទេសទី៦នៅអាមេរិកឡាទីន ដែលមានករណី COVID-19។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកូឡុំប៊ី អ្នកជំងឺជានារីវ័យ១៩ឆ្នាំម្នាក់ដែលបានសិក្សានៅក្រុង Milan ប្រទេសអ៊ីតាលី ហើយបានទៅដល់ក្រុង Bogota កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
តូហ្គោ បានក្លាយជាប្រទេសអាហ្វ្រិកខាងលិចដំបូងដែលមានករណី COVID-19 ដោយអ្នកជំងឺជាស្ត្រីវ័យ៤២ឆ្នាំនៅក្រុងឡូម៉េ ដែលទើបត្រឡប់ពីប្រទេសបេណាំង អាល្លឺម៉ង់ បារាំង និងតួកគី។ យោងតាមរ៉យទ័រ អ្នកជំងឺរូបនោះត្រូវបានដាក់នៅដាច់ដោយឡែក និងមានស្ថានភាពល្អប្រក្រតី។
៩០ប្រទេសកន្លងមកដែលមានករណីឆ្លង COVID-19 រួមមាន៖
-អាស៊ី៖ ចិន (បញ្ចូលទាំង ហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន កាតា ឥណ្ឌូណេស៊ី ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងប៊ូតង់។
-អឺរ៉ុប៖ អ៊ីតាលី បារាំង, ចក្រភពអង់គ្លេស (មានករណីនៅអង់គ្លេស វេលស៍ ស្កុតឡេន អៀរឡង់ខាងជើង និងហ្ស៊ីប្រាល់តា) អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ដាណឺម៉ាក (បញ្ចូលករណីនៅប្រជុំកោះហ្វារ៉ូ) អេស្តូនី ហូឡង់ និងសាំងម៉ារាំង លីទុយអានី បេឡារុស អ៊ីស្លង់ ម៉ូណាកូ អៀរឡង់ លុចសំបួ អាមេនី សាធារណរដ្ឋឆេក អង់ដូរ៉ា ព័រទុយហ្គាល់ ឡេតូនី អ៊ុយក្រែន លិចតិញស្តាញ ប៉ូឡូញ ស្លូវេនី ហុងគ្រី បូស្នី-ហឺហ្ស៊េហ្គោវីណា ស៊ែប៊ី ស្លូវ៉ាគី។
-អាមេរិកខាងជើង៖ សហរដ្ឋអាមេរិក កាណាដា ម៉ិកស៊ិក។
-អាមេរិកឡាទីន៖ ប្រេស៊ីល, អេក្វាឌ័រ, អាហ្សង់ទីន, ស៊ីលី, ប៉េរូ។
-អាហ្វ្រិក៖ អេហ្ស៊ីប, អាល់ហ្សេរី, នីហ្សេរីយ៉ា, ទុយនីស៊ី, សេណេហ្គាល់, ម៉ារ៉ុក, អាហ្វ្រិកខាងត្បូង, កាមេរូន។
-អូសេអានី៖ អូស្ត្រាលី, នូវែលសេឡង់។
-ផ្សេងៗ៖ អាស៊ែបៃហ្សង់, ហ្សកហ្ស៊ី, អ៊ីស្រាអែល, សាធារណរដ្ឋដូមីនិក, ប៉ាឡេស្ទីន, កូស្តារីកា, បូរីវ៉ាទីកង់៕
© រក្សាសិទ្ធិដោយ thmeythmey.com