អត្ថបទពាណិជ្ជកម្ម
ពី​អ្នក​បើកឡាន​នៅតែ​ជា​អ្នក​បើកឡាន​ដដែល ប៉ុន្តែ​ប្រពន្ធ​វិញ​ក្លាយជា​អ្នកលក់​ចាប់ហួយ​ធំ​ក្រោយ​ត្រូវ​រង្វាន់​ធំ ៥០​លាន​រៀល​ពី វើក WURKZ
07, Mar 2020 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​ជា​ស្វាមី​ដែល​ប្រកបរ​បរជា​អ្នកបើក​ឡាន​ដឹក​អីវ៉ាន់ លោក អ៊ុក សុខ​រិត បានគាស់​ក្រវិល​កំប៉ុង​ភេសជ្ជៈ ប៉ូវ​កម្លាំង​វើក WURKZ ដែលមាន​តម្លៃ​ស្មើ ៥០​លាន​រៀល កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២៨ កុម្ភៈ កន្លងទៅ​ធ្វើឱ្យ​ជីវិត​គ្រួសារ​របស់លោក ប្រែប្រួល​មុខមាត់​យ៉ាង​មិន​គួរឱ្យ​ជឿ​។
 
​បើតាម​លោក សុខ​រិត បានឱ្យដឹងថា​៖«​ខណៈពេល​កំពុង​ចត​ឡាន​ដឹក​អីវ៉ាន់ ខ្ញុំ​នឹកឃើញ​ចង់​ហូប វើក WURKZ មួយ​កំប៉ុង កុំឱ្យ​ងងុយគេង ព្រោះ​ត្រូវ​បើកឡាន​ពេល​ថ្ងៃ ស្រាប់តែ​គាស់​មក​ភ្លាម​ខ្ញុំ និយាយ​លែងចេញ​តែម្តង រហូត​ព្រូឡាន​អង្គុយ​ក្បែរ​កេស​ហៅ បាន​ខ្ញុំ​ស្រែក​ហ៊ោ​យកតែ​ម្តងថា ត្រូវ​៥០​លាន​ហើយ​»​។ 
 
 លោក​បន្ត​ទាំង​រំភើប​ថា​៖ « ៥០​លាន​រៀល​ដែល​មួយជីវិត​នេះ ខ្ញុំ​មិន​ធ្លាប់​កាន់​ទាល់តែសោះ​នោះ នឹង​យកទៅ​ពង្រីក​មុខរបរ​ប្រពន្ធ​ខ្ញុំ ដែលជា​អ្នកលក់​ចាប់ហួយ​តូច​ល្មម​នៅផ្ទះ​ម្តុំ​ឈូក​វ៉ា​២ ខណ្ឌ​សែន​សុខ ឱ្យ​កាន់តែ​ធំ​តែម្តង ក្រែង​សម្រួល​បន្ទុកគ្រួសារ​បាន​ធូរធារ​ជាង​មុន​»​៕



(អត្ថបទពាណិជ្ជកម្ម)  
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com