ជាតិ
កូនចាប​មាស​៖ ស្ត្រី​ត្រូវ​ប្រើ​សិទ្ធិ​ខ្លួនឯង​ដើម្បី​ជម្នះ​បញ្ហា​,​ការ​ត្អូញត្អែរ​មិនអាច​ជួយ​អ្វី​បានឡើយ​
07, Mar 2020 , 8:59 pm        
រូបភាព
កូនចាបមាស​
កូនចាបមាស​
ដោយ:
​ភ្នំពេញ​៖ ស្ត្រី​ត្រូវ​ប្រើ​សិទ្ធិ​ដែល​ខ្លួនឯង​មាន​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ ព្រោះ​ការ​ត្អូញត្អែរ​មិនមែនជា​ស្ពាន​នៃ​ដំណោះស្រាយ​នោះឡើយ​។ «​កូនចាប​មាស​» ដែលមាន​ឈ្មោះ​ដើម​ថា «​សែត ហត្ថា​» បានលើកឡើង​យ៉ាង​ដូច្នេះ បន្ទាប់ពី​បាន​ចែករំលែក​បទពិសោធន៍​តែង​និពន្ធ​ក្នុង​កម្មវិធី «​ប៉ាកកា​នារី​» កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។


 
​អ្នកនិពន្ធ​វ័យ​២៨​ឆ្នាំ ដែលជា​ម្ចាស់​ស្នាដៃ​សៀវភៅ «​វិញ្ញាសារ​ជីវិត​», «​កាដូ​ជីវិត​» «​ខ្យល់​ដង្ហើម​» និង «​ដំណើរ​» បាន​អះអាង​ពី​សារសំខាន់​នៃ​តួនាទី​ស្ត្រី​នៅក្នុង​សង្គម ដោយ​មិនត្រូវ​គិត​តាម​ទស្សនៈ​ថា ខ្លួនឯង​បង្វិល​ចង្ក្រាន​មិន​ជុំ​នោះឡើយ​។​

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ​៖

 
 
​ជា​កូនច្បង​ក្នុង​គ្រួសារ​ដែលមាន​បងប្អូន​៥​នាក់ កញ្ញា ហត្ថា មិនដែល​គិតថា ខ្លួន​ក្លាយជា​អ្នកនិពន្ធ​រហូតមកដល់​សព្វថ្ងៃ​នោះឡើយ ប៉ុន្តែ​បទពិសោធន៍​បាន​ជំរុញ កូន​អ្នក​ខេត្តពោធិសាត់​ម្នាក់នេះ មានដំណើរ​ទៅមុខ​ក្នុង​វិស័យ​តែង​និពន្ធ ក្រោម​រហស្សនាម «​កូនចាប​មាស​»​។​
 
«​កូនចាប​មាស​» បាន​លើកទឹកចិត្ត​ស្ត្រី​ឲ្យ​ព្យាយាម​តស៊ូ​គ្រប់​ឧបសគ្គ ហើយ​យក​បរាជ័យ​ធ្វើជា​បទពិសោធន៍​សម្រាប់​ខ្លួន​។ «​គ្មាន​អ្នកណា​កើតមក​មិន​ឆ្លងកាត់​ការលំបាក​នោះទេ ប៉ុន្តែ​អ្វីដែល​ល្អ​គឺ​យើង​ត្រូវ​ចេះ​បំពេញ​នូវ​អ្វីដែល​យើង​គិតថា​ធ្វើ​វា​មិនបាន តាំងចិត្ត ជម្នះ គិតថា​យើង​អាចធ្វើ​វា​បាន នោះ​អ្នក​និង​បានសម្រេច​ជាមិនខាន​»៕
 

Tag:
 ​កូនចាប​មាស​
 ​អ្នកនិពន្ធ​
 ​សៀវភៅ​ជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com