ជាតិ
វីដេអូ
​ឪពុក​សា​លិ មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង​លើ​អនាគត​កូន​តាមរយៈ​ភាពក្លាហាន និង​ឆន្ទៈ​
08, Mar 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ លោក សុន វុទ្ធី ជា​ឪពុក​របស់​កុមារា ធុច សា​លិ ដែលជា​អតីត​អ្នកលក់​វត្ថុ​អនុស្សា​វី​រយ​នៅ​បរិវេណ​ប្រាសាទបាយ័ន​។ ក្រោយ​កូនប្រុស​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន លោក សុន វុទ្ធី មាន​ក្ដីរំភើប​រីករាយ ចំពោះ​ខិតខំ​របស់​កូន​។ បើតាម​លោក សុន វុទ្ធី ភាពក្លាហាន និង​ឆន្ទៈ​របស់​សា​លិ បានធ្វើ​ឲ្យ​ឪពុកម្ដាយ​មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក សុន វុទ្ធី ឪពុក​កុមារា សា​លិ ដូចតទៅ​៖ 

 
 
«​ខ្ញុំ​សប្បាយចិត្ត រក​អ្វី​ប្រៀប​គ្មានទេ​។ ព្រោះ​នឹក​ឃើញថា ក្មេង​ដែល​កម្សត់​លក់​វត្ថុ​អនុស្សា​វី​រយ​នៅតាម​តំបន់​ប្រាសាទ មានភ័ព្វ​សំណាង​មកដល់ គឺ​រំភើប​មែនទែន​»​។ នេះ​ជាការ​លើកឡើង​របស់លោក សុន វុទ្ធី​។​
 
​លោក សុន វុទ្ធី ជា​ឪពុក​របស់​កុមារា ធុ​ធ សា​លិ ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សុន វុទ្ធី បង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ដែល​កូនប្រុស​ទី​២ របស់លោក មានសំណាង​ដូច​ពេលបច្ចុប្បន្ន​។ កុមារា ធុ​ធ សា​លិ អតីត​អ្នកលក់​វត្ថុ​អនុស្សា​វី​រយ​បាន​មានឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​ចិន កាលពី​ខែឧសភា ឆ្នាំ​២០១៩​។​
 
​ក្នុងពេល​សិក្សា​នៅ​ប្រទេស​ចិន លោក វុទ្ធី បាន​ជំរុញ​ទឹកចិត្ត​កូន​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ បើទោះជា​ឆ្ងាយ​ពី​ផ្ទះ និង​ស្រុកកំណើត​ក៏ដោយ​។ ការចាក​ឆ្ងាយ​ពី​ឪពុកម្ដាយ និង​ស្រុកកំណើត លោក វុទ្ធី មានការ​ព្រួយបារម្ភ​ចំពោះ​កូន ប៉ុន្តែ​ដោយសារ​ភាព​វ័យឆ្លាត និង​ពូកែ​របស់​កូន បានធ្វើ​ឲ្យ​លោក​មាន​ភាពជឿជាក់​លើ​សា​លិ​កាន់តែខ្លាំង​។  
 
​សូមបញ្ជាក់ថា ធុច សា​លិ ជា​កុមារា​ដែល​ល្បីល្បាញ​ក្នុង​បណ្ដាញ​សង្គម ក្នុងអំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៨ តាមរយៈ​សមត្ថភាព​និយាយ​ភាសាបរទេស​១៥​ភាសា​៕

Tag:
 ធុច សា​លិ​
  ចិន​
  សៀមរាប​
  ១៥​ភាសា​
© រក្សាសិទ្ធិដោយ thmeythmey.com