អត្ថន័យពាក្យទាំងប៉ុន្មាននេះ សុទ្ធតែមានខ្លឹមសារមិនដូចគ្នាទេ ទោះបីពាក្យទាំងនេះប្រកបដោយសំឡេងសូរសៀងដូចគ្នាយ៉ាងណាក៏ដោយ។
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃ រាជ ជួន ណាត បានពន្យល់ពាក្យ «សាក់» ជាក្បាច់ក្បូរ ឬរូប, យ័ន្ត, អក្សរដែលចាកើនឹងម្ជុល ឬដែកស្រួច បញ្ចូលទឹក ខ្មៅ ឬទឹកក្រហមដិតជាប់នៅក្នុងសាច់។ បុរសនុ៎ះមានសាក់រូបខ្លានៅនឹងខ្នងរបស់គាត់។
«ស័ក» សម្គាល់លើ កាល, សម័យ, យុគ ការរាប់លំដាប់ឆ្នាំ។ ខ្មែរប្រើពាក្យនេះ ចំពោះតែការរាប់លំដាប់ឆ្នាំ តាំងពីស័កទី១ ដល់ទី១០ ត្រឡប់មករាប់ពីស័កទី១ វិញគឺរាប់ថា ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធស័ក, ដូចជាឆ្នាំថោះឯកស័ក។ល។
ចំណែក«ស័ក្តិ ឬសក្តិ» ជាអំណាច, សេចក្តីអង់អាច ក្លាហាន,កម្លាំង, ព្យាយាម, រឹងប៉ឹង, កាតខ្លាំងពូកែ, សេចក្តីធន់, ការប៉ិនធន់ទ្រាំ។ ស័ក្តិយស (អំណាច និងបរិវារ), ស័ក្តិសម(សមដោយអំណាច)៕