ជាតិ
រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​៖«​ការចូលរួម​របស់​ស្ត្រី​នៅ​កម្រិត​ខ្ពស់ រុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​ខ្ពស់​»
08, Mar 2020 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រី ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គម​។ សព្វថ្ងៃ ស្ត្រី​កម្ពុជា​កំពុងមាន​វត្តមាន​យ៉ាងសកម្ម​នៅក្នុង​វិស័យ​ចម្បងៗ ដូចជា កសិកម្ម ៣៥​ភាគរយ ឧស្សាហកម្ម​២៧​ភាគរយ និង​វិស័យ​សេវាកម្ម​៣៨​ភាគរយ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោកស្រី អ៊ឹង កន្ថាផាវី បាន​លើកឡើងថា​៖ «​ការចូលរួម​របស់​ស្ត្រី​នៅ​កម្រិត​ខ្ពស់ ជួយ​រុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​ខ្ពស់​»​។


 
​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប មាន​ស្ត្រី​ចំនួន ៥២​ភាគរយ​។ ជាមួយគ្នានេះ អត្រា​ចូលរួម​កម្លាំង​ពលកម្ម​របស់​ស្ត្រី​មាន ៨០​ភាគរយ ក្នុងនោះ ៦៥​ភាគរយ​នៃ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ត្រូវបាន​គ្រប់គ្រង និង​ដឹកនាំ​ដោយ​ស្ត្រី​។ 
 
​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លើកឡើងថា​៖ «​អត្រា​កម្លាំង​ពលកម្ម​របស់​ស្ដ្រី​កម្ពុជា មាន​កម្រិត​ខ្ពស់ ប៉ុន្តែ​មាន​បញ្ហា​មួយ​ត្រូវ​កត់សម្គាល់ គឺ​កម្រិត​អប់រំ​របស់គាត់​នៅមានកម្រិត​ទាប ដែល​ធ្វើ​ឲ្យ​ស្ត្រី​នៅមាន​ភាព​ងាយ​រងគ្រោះ​។ ពិតមែន​គាត់​ប្រឡូក​ចូលក្នុង​សេដ្ឋកិច្ច​របស់​សហគម​ន៍ សង្គម និង​ជាតិ ក៏​គាត់​នៅតែ​ជួបប្រទះ​នូវ​ភាព​ងាយ​រងគ្រោះ ដោយសារ​ចំណេះដឹង​នៅមានកម្រិត​ទាប​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ដូចតទៅ​៖ 
 
 
​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បន្តថា​៖ «​បើ​យើង​ពង្រឹង​សក្តានុពល​របស់​ស្ត្រី ឲ្យ​ស្ត្រី​អាច​ចូលរួម​ពេញលេញ​លើ​គ្រប់​វិស័យ យើង​អាច​បង្កើន​កំណើនសេដ្ឋកិច្ច​របស់​យើង​ទៅមុខទៀត​»​។ បើតាម​លោកស្រី អ៊ឹង កន្ថាផាវី ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​វិស័យ ដោយមាន​កម្រិត​ខ្ពស់ ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​ខ្ពស់​៕
 

Tag:
 រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com